គ្រាប់បាល់ដំបូងរបស់ Kurt Zouma កីឡាករខ្ចីជើងពីក្រុម Chelsea នៅនាទីទី៦១ ក្រោយការបញ្ចូនបាល់របស់ Lucas Digne សម្រាប់ក្រុម Everton និងគ្រាប់បាល់មួយគ្រាប់ទៀតរបស់ Dominic Calvert-Lewin នៅនាទីទី៩០+៥ បានកាត់បន្ថយសម្ពាធរបស់គ្រូបង្វឹក Marco Silva ដើម្បីទទួលជ័យជំនះលើក្រុម Bournemouth នៅទឹកដី Goodison Park កាលពីយប់មិញនេះក្នុងលទ្ធផល ២:0 និងជាជ័យជំនះទី២ក្នុង៥ប្រកួតចុងក្រោយនៅក្របខណ្ឌPremier league។

Bournemouth បានបន្តការបរាជ័យរបស់ពួកគេរហូតដល់ទៅប្រាំបួនប្រកួតក្នុងការប្រកួត ១២លើកចុងក្រោយ។ សម្រាប់ក្រុម Everton បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ១០ ខណៈ Bournemouth ឈរនៅចំណាត់ថ្នាក់លេខ១២។

អត្ថបទ៖ Cambosport
ប្រភព៖ bbc