លោក Mauricio Pochettino ជឿជាក់ថាក្រុម Tottenham ត្រូវតែផ្តោតទៅលើការបង្ហាញពីទម្រង់លេងរបស់ខ្លួន និងមិនត្រូវបែកអារម្មណ៍ដោយសារតែការរំពឹងទុកនៃការឈ្នះពានក្របខ័ណ្ឌលីកជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៦១ បើទោះបីយកឈ្នះលើក្រុម Everton ៦-២ កាលពីថ្ងៃអាទិត្យ។ Spurs រកបានពិន្ទុដ៏ច្រើនមិនធ្លាប់មានពីមុនមកក្នុងដំណាក់នេះ ក្នុងក្របខ័ណ្ឌ Premier League ដើម្បីស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយដេញតាមពីក្រោយក្រុមកំពុងនាំមុខ Liverpool ចំនួន៦ពិន្ទុ។

លោក Pochettino បានទទួលស្គាល់ក្រោយពីការយកឈ្នះនៅកីឡដ្ឋាន Goodison Park ថា បើទោះបី Liverpool និងក្រុមឈរលេខ២ Manchester City នៅតែជាបេក្ខភាពមានសង្ឃឹមច្រើនក្នុងការឈ្នះពានក៏ដោយ ប៉ុន្តែ ក្រុមរបស់លោក កំពុងតែស្ថិតក្នុងភាពរឹងមាំ បើទោះបីចាប់ផ្តើមមិនបានល្អនៅរដូវកាលនេះក៏ដោយ។ ស្របពេលដែលត្រូវធ្វើការប្រកួតលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Bournemouth នៅថ្ងៃ Boxing Day និងក្រុម Wolves នៅថ្ងៃសៅរ៍ លោក Pochettino បានជំរុញឲ្យកីឡាកររបស់លោករៀនពីកំហុសរបស់ខ្លួន ក្រោយពីមិនស្គាល់ចាញ់សោះក្នុងការប្រកួតជាបន្តបន្ទាប់នៃក្របខ័ណ្ឌលីក បន្ទាប់ពីយកឈ្នះ ៣-០ លើក្រុម Manchester United កាលពីខែសីហា។

គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «ក្នុងកីឡាបាល់ទាត់ វាតែងតែមានការគោរព និងការពិភាក្សាលើទីលាន។ អ្វីដែលយើងត្រូវធ្វើនៅពេលនេះ គឺការត្រៀមខ្លួនឲ្យបានរួចរាល់ដើម្បីប្រកួតជាមួយនឹងក្រុម Bournemouth ពីព្រោះវានឹងក្លាយជាការប្រកួតដ៏លំបាកមួយ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១០បយ់៕

ប្រភព៖ The Guardian