Mohamed Salah បានស៊ុតបាល់បញ្ចូលទីបីគ្រាប់(Hat-trick) ដើម្បីផ្តួល Bournemouth ក្នុងលទ្ធផល ៤:0 លើក្រុម Bournemouth ស្របពេលកីឡាករក្រុមម្ចាស់ផ្ទះ Cook បង្កកំហុសធ្វើអោយចូលទីខ្លួនឯង ដើម្បីនាំក្រុម Liverpool ទៅឈរនៅលើទីកំពូលតារាងក្របខណ្ឌ Premier League មុនពេលប្រគល់ពាននៃការប្រកួតឱ្យមិត្តរួមក្រុមរបស់គាត់កីឡាករ James Milner ជា Man of the Match។

អតីតខ្សែបម្រើជម្រើសជាតិ អង់គ្លេសកីឡាករ Milner បានក្លាយជាកីឡាករទី១៣ ដែលបានបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Premier League ចំនួន ៥០០លើកនៅពេលដែលរូបគេបានដឹកនាំក្រុម Liverpool តតាំងនិងក្រុម Bournemouth នៅសប្តាហ៏ទី១៦។ Salah បានប្រាប់ Sky Sports ថា: ខ្ញុំនឹងមិនយកវាទេ។ ប៉ុន្តែសូមអបអរសាទរចំពោះអាជីពដ៏អស្ចារ្យរបស់គាត់(Milner) សមនឹងទទួលបានថ្ងៃនេះ ខ្ញុំសង្ឃឹមថាយើងនឹងឈ្នះអ្វីមួយជាមួយគ្នា។

Salah ស៊ុតបញ្ចូលទីបាន ៣គ្រាប់លើកទី២ របស់ខ្លួនសម្រាប់ក្លឹប Liverpool ចាប់តាំងពីផ្ទេរពី Roma កាលពី ១៨ខែមុន ខែមុននិងបានជួយអោយក្រុមលោក Jurgen Klopp បានឈានដល់ចំណុចកំពូលតារាងស្របពេលដែលក្រុមការពារតំណែង ជើងឯកក្របខណ្ ឌPremier Leauge គឺមេឃខៀវ Manchester City រងបរាជ័យជាលើកដំបូងរបស់ពួកគេក្នុងរដូវកាលនេះ ក្រោយចាញ់ Chelsea ២-0។ បច្ចុប្បន្នគិតមកដល់សប្តាហ៏ទី១៦ ក្រុម Liverpool មាន ៤២ពិន្ទុ ខណៈក្រុម Man. City ឈរនៅលំដាប់ទី២ មាន ៤១ពិន្ទុ។

ក្រុមម្ចាស់ផ្ទះតោខៀវ Chelsea ធ្វើបានយ៉ាងល្អ ត្រឡប់មកវិញពីការខកចិត្តក្នុងការចាញ់ក្រុមចចកខ្មៅ Wolves នៅពាក់កណ្តាលសប្តាហ៍ដើម្បីបញ្ចប់ការប្រកួតលីកកំពូល Premier League មិនដែលស្គាល់ចាញ់ ២១លើករបស់ក្រុម Man City គិតមកដល់ខែមេសានិង ១៤ប្រកួតមិនស្គាល់ចាញ់នៅក្រៅផ្ទះ។

២គ្រាប់របស់ក្រុមលោក Sarri រកបានដោយកីឡាករខ្សែបម្រើអន្តរជាតិបារាំង Kante នៅនាទីទី៤៥ មុនបញ្ចប់ការប្រកួត តង់ទី១ និងខ្សែការពារសញ្ជាតិប្រេស៊ីលនៅនាទីទី៧៨។

ប្រភព៖ BBC