ក្រុម Liverpool បានខ្ជះខ្ជាយឱកាសក្នុងការបំពេញការគ្រប់គ្រងទាំងស្រុងនៃការប្រជែងពានក្របខ័ណ្ឌ Premier League តាមរយៈការបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Leicester ស្របពេលដែលការប្រជែងយកតំណែងលេខ៤ របស់ក្រុម Chelsea បានស្ថិតក្នុងភាពរង្គោះរង្គើ ដោយការចាញ់ទាំងអាម៉ាស់ក្នុងលទ្ធផល ៤-០ នៅលើទឹកដីក្រុម Bournemouth កាលពីថ្ងៃពុធ។

ក្រោយពីក្រុមឈរលេខ២ Manchester City បានចាញ់ក្រុម Newcastle កាលពីថ្ងៃអង្គារ ក្រុមរបស់លោក Jurgen Klopp នឹងត្រូវនាំមុខដល់ទៅ ៧ពិន្ទុដាច់លើកំពូលតារាង តាមរយៈការយកឈ្នះលើក្រុម Leicester។ ប៉ុន្តែ Liverpool ដែលកំពុងតែប្រជែកការឈ្នះពានកំពូលអង់គ្លេសជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៩០នោះ ត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើយ៉ាងខកចិត្ត ដែលបានធ្វើឲ្យនាំមុខត្រឹម៥ពិន្ទុលើក្រុម Man City។ លោក Kloppបានឲ្យដឹងថា៖ «យើងបានធ្វើឲ្យក្រុម Leicester ស្ថិតក្រោមសម្ពាធ ប៉ុន្តែ យើងមិនមានសំណាងសោះជាមួយនឹងគ្រាប់បាល់នោះនៅវិនាទីចុងក្រោយនៃតង់ទី១។ អ្នកត្រូវតែទទួលយកវា»។

ក្រោយពីការសម្រាក និងហ្វឹកហាត់រយៈពេលខ្លីនៅទីក្រុងឌូបៃ Liverpool បានរកគ្រាប់បាល់នាំមុខមុននៅនាទី ទី៣ នាកីឡដ្ឋាន Anfield។ ខ្សែបម្រើស្លាប Sadio Mane បានបណ្តើរបាល់ទម្លុះតំបន់ការពាររបស់ក្រុម Leicester និងបានស៊ុតបាល់ពីចម្ងាយចូលជ្រុងម្ខាងនៃទីយ៉ាងល្អ នៅមុនពេលក្រុមភ្ញៀវ Leicester បានវាយបកតាមស្មើវិញនៅជិតបញ្ចប់ការប្រកួតតាមរយៈកីឡាករ Ben Chilwell៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia