ក្រុមការពារតំណែងជើងឯក Bayern Munich បានផ្តួលក្រុម Dormund ដោយលទ្ធផល 3:1 ដើម្បីឈានមកកាន់កាប់ទីកំពូលតារាងសាជាថ្មីឡើងវិញ។កីឡាករខ្សែប្រយុទ្ធជើងចាស់គឺ Robben និង Lewandowski ព្រមទាំងខ្សែការពារ David Alaba រកបានម្នាក់មួយគ្រាប់សម្រាប់ក្រុមភ្ញៀវ ខណៈដែលក្រុមម្ចាស់ផ្ទះគឺកីឡាករ Bartra ជាអ្នករកគ្រាប់បាល់តាមពីក្រោយ 1គ្រាប់នៅនាទីទី88 ប៉ុន្តែទោះបីជាយ៉ាងណាមិនអាចស្រោចស្រង់ការប្រកួតនេះបានទេ បញ្ចប់លទ្ធផលក្រុមភ្ញៀវ Bayern Munich ផ្តួលក្រុមម្ចាស់ផ្ទះ Dortmund ដោយលទ្ធផល3:1។

ក្រុមBayern Muncich បច្ចុប្បន្នមាន26ពិន្ទុឈរនៅលេខរៀងទី1 តាមពីក្រោយដោយក្រុមRB Leipzig មាន22ពិន្ទុនិង ក្រុមDormundមាន20ពិន្ទុ។គួររំលឹកឡើងវិញផងដែរថាក្រុមBayern Munich ក្រោយពីរងបរាជ័យក្រោមស្នាដៃក្រុម Hoffenheim កាលពីថ្ងៃទី9ខែវិច្ឆិកាដោយលទ្ធផល2:0 កន្លងមកគឺ8ប្រកួតចុងក្រោយនេះ ឈ្នះ6និងស្មើ2ប្រកួត។

សម្រាប់ការប្រកួតមួយគូទៀតក្រុមលេខរៀងទី2គឺ RB Leipzig បានផ្តួលក្រុមHannover ដោយលទ្ធផល2:1 ដើម្បីបន្ថយ គម្លាតក្រុមកំពូលតារាងគឺBayern Munichមកត្រឹម4ពិន្ទុ។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Bayern Munich និង Dortmund ៖

វីឌីអូហាយឡាយការប្រកួតរវាងក្រុម RB Leipzig និង Hannover ៖

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC