ខ្សែប្រយុទ្ធ Olivier Giroud និង Nabil Fekir បានរកគ្រាប់បាល់បញ្ចូលទី ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានពង្រឹងត្រៀមលក្ខណៈសម្រាប់យុទ្ធនាការ World Cup របស់ពួកគេតាមរយៈការផ្តួលក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋអៀរឡង់ ២-០ ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ។

ខ្សែប្រយុទ្ធ Giroud របស់ក្រុម Chelsea បានរកគ្រាប់បាល់បើកឆាកនាកីឡដ្ឋាន Stade de France ហើយ Fekir ប្រធានក្រុមនៃក្រុម Lyon និងត្រូវបានទាក់ទងជាមួយនឹងការផ្ទេរទៅកាន់ក្លិប Liverpool នោះ បានរកគ្រាប់បាល់ទីនៅមុនពេលសម្រាកតង់ទី១។ វាគឺជាជ័យជម្នះដ៏កក់ក្តៅមួយសម្រាប់ក្រុមរបស់លោក Didier Deschamps ក្នុងការប្រកួតទី១ ក្នុងចំណោមការប្រកួតមិត្តភាពអន្តរជាតិ ៣លើក នៅមុនពេលពួកគេធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី។

ក្រុមដែលមានរហស្សនាមថា Les Bleus មួយនេះ ក៏នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិអ៊ីតាលី ក្នុងទីក្រុង Nice នៅថ្ងៃសុក្រនេះ និងក្រុមជម្រើសជាតិសហរដ្ឋអាមេរិក ក្នុងទីក្រុង Lyon នាថ្ងៃទី៩ ខែមិថុនា ផងដែរ ខណៈដែលកម្មវិធីប្រកួតបើកឆាកនៃយុទ្ធនាការ World Cup របស់ពួកគេ ជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី ក្នុងទីក្រុងកាហ្សាន់ នាថ្ងៃទី១៦ ខែមិថុនា។ លោក Deschamps បានឲ្យដឹងថា៖ «ការប្រកួតនេះ ប្រហែលជាមិនបានកើតឡើងដូចរាល់ការរំពឹងទុកទាំងអស់ឡើយ ប៉ុន្តែយើងបានគ្រប់គ្រងយ៉ាងល្អ ដោយរកបានគ្រាប់បាល់មុនបញ្ចប់តង់ទី១ ហើយចលនារបស់យើងគឺល្អ។ ហេតុនេះ មានចំណុចល្អៗជាច្រើនក្នុងការទទួលយកពីការប្រកួតនេះ»៕
Fekir ជួយឲ្យបារាំង ដើម្បីយកឈ្នះយ៉ាងកក់ក្តៅលើអៀរឡង់
អត្ថបទទាក់ទង
