Marcelo និង Andres Iniesta គឺ​ជា​កីឡាករ​ពីរ​រូប​គត់ ដែល​បាន​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចូល​ក្នុង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ។ នេះ​បើ​ផ្អែក​តាម​ទិន្នន័យ​របស់ OptaJose។

ចំនួន​ Assist ដែល​ពួក​គេ​ទាំង​ពីរ​ធ្វើ​បាន​សម្រេច​ក្នុង UCL វគ្គ​ផ្ដាច់ព្រ័ត្រ គឺ ៣ លើក។

Marcelo បាន​រក​បាន​ Assist ​លើក​ដំបូង​របស់​ខ្លួន​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League កាល​ពី​រដូវ​កាល​ ២០១៦/១៧ (កាល​នោះ Marcelo បញ្ជូន​បាល់​ឲ្យ Marco Asensio ស៊ុត​នៅ​ចុង​តង់ ក្នុង​ការ​ប្រកួត​ដែល​ Real Madrid ឈ្នះ ៤-១ លើ Juventus)។ កីឡាករ​ប្រេស៊ីល​បាន​បន្ត​ធ្វើ​បែប​នេះ​ទៀត​ក្នុង​ប្រកួត​ផ្ដាច់ព្រ័ត្រ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​បាន​បញ្ជូន​បាល់​ដល់​ទៅ​ពីរ​លើក​ដល់​ខ្សែ​ប្រយុទ្ធ Gareth Bale ដើម្បី​បំប៉ោង​សំណាញ់​ទី ជួយ​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ​យក​ឈ្នះ Liverpool ៣ ទល់​នឹង ១។

ដោយ​ឡែក Iniesta បាន​ Assist ជា​លើក​ដំបូង​ក្នុង​ប្រកួត​ UCL ផ្ដាច់ព្រ័ត្រ រដូវ​កាល ២០០៨/០៩ (កាល​នោះ​ខ្សែ​បម្រើ​អេស្ប៉ាញ​បាន​បញ្ជូន​បាល់​ឲ្យ​ខ្សែ​ប្រយុទ្ធ Samuel Eto សម្រេច​គ្រាប់​ទី ១ ក្នុង​ការ​ប្រកួត​ដែល Barcelona ឈ្នះ Manchester United ក្នុង​លទ្ធផល ២-០)។ Iniesta បាន​បញ្ជូន​បាល់​បាន​សម្រេច​ម្ដង​ទៀត​ឲ្យ Lionel Messi ស៊ុត​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League រដូវ​កាល ២០១០/១១ (កាល​នោះ Barcelona បាន​ឈ្នះ​ Manchester United ក្នុង​លទ្ធផល ៣-១)។ ចុង​ក្រោយ គឺ វគ្គ​ផ្ដាច់ព្រ័ត្រ​រដូវ​កាល ២០១៤/១៥ ខ្សែ​បម្រើ Iniesta បាន​បញ្ជូន​បាល់​ឲ្យ Ivan Rakitic ស៊ុត​ចូល​បាន​សម្រេច​ ក្នុង​ជ័យជំនះ ៣-១ ទៅ​លើ​ក្លឹប​សេះ​បង្កង់ Juventus៕

Via :news.sabay