ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​កំពុង​ស្ថិត​នៅ​ប្រទេស​អង់គ្លេស​ដើម្បី​បោះ​ជំរុំ​ហ្វឹកហាត់​ និង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​​ ក្រូអាត។

ក្រុម​រហស្សនាម​ថា​សាំបា​គឺ​ជា​បេក្ខភាព​មួយ​ដែល​គេ​មើល​ឃើញ​ថា​អាច​ដណ្ដើម​ពាន​ World Cup នៅ​រុស្ស៊ី​ដោយសារ​ប្រេស៊ីល​ឆ្នាំ​នេះ​ប្រជុំ​ដោយ​កីឡាករ​មាន​សក្ដានុពល​ ខុស​ពី​ប្រេស៊ីល​ឆ្នាំ​២០១៤​ ដែល​ចាញ់​អាល្លឺម៉ង់​រហូត​ ៧​ទល់​នឹង​១។​

យ៉ាង​ណា​ក៏​ដោយ​ពេល​សួរ​ពាក់ព័ន្ធ​នឹង​លទ្ធភាព​​លើក​ពាន​ World Cup ប្រធាន​ក្រុម​ជម្រើស​ជាតិ​ Thiago Silva មិន​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ខ្ពស់​ពេក​នោះ​ទេ។​ ខ្សែ​ការពារ​ PSG និយាយ​ថា ប្រេស៊ីល​នឹង​ប្រឹងប្រែង​១០០%​ តែ​មិន​ហ៊ាន​សន្យា​ថា​នឹង​លើក​ពាន​ឡើយ។​

“ពួកយើង​មាន​ឱកាស​លេង​ World Cup និង​ឱកាស​បង្កើត​ប្រវត្តិសាស្ត្រ​។ យើង​មិន​អាច​សន្យា​ថា​នឹង​លើក​ពាន​ទេ តែ​យើង​សន្យា​ថា​នឹង​លេង​គ្រប់​​ប្រកួត​ឲ្យ​បាន​ល្អ​បំផុត​”។ កីឡាករ​វ័យ​៣៣​ឆ្នាំ​និយាយ​ដូច្នេះ៕

Via :news.sabay