ក្លិប Roma មានគម្រោងក្នុងការរារាំងការព្យាយាមរបស់ក្លិប Liverpool ក្នុងការទិញយកអ្នកចាំទី Alisson រហូតដល់យ៉ាងហោចណាស់បន្ទាប់ពីព្រឹត្តិការណ៍ World Cup ហើយរំពឹងទុកថា នឹងទទួលបានតម្លៃខ្លួនប្រមាណជាង ៩០លានអឺរ៉ូ (ស្មើនឹង១០៤លានដុល្លារអាមេរិក) សម្រាប់អ្នកចាំទីប្រេស៊ីលរូបនេះ ប្រសិនបើពួកគេយល់ព្រមក្នុងការលក់រូបគេ។
Liverpool មិនទាន់ដាក់សំណើជាផ្លូវការមួយនៅឡើយទេសម្រាប់ Alisson ប៉ុន្តែ បានធ្វើការទាក់ទងទៅកាន់ក្លិប Roma ដើម្បីពិនិត្យភាពដែលអាចទៅរួច ខណៈដែលលោក Jurgen Klopp មានគោលដៅទៅលើអ្នកចាំទីដ៏ឆ្នើមថ្មីម្នាក់ បន្ទាប់ពីការបង្ហាញពីទម្រង់លេងដ៏អន់របស់អ្នកចាំទី Loris Karius ក្នុងពេលចាញ់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ក្រោមស្នាដៃក្រុម Real Madrid កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។
Roma សង្ឃឹមថា នឹងរក្សាទុក Alisson ដែលបានធ្វើឲ្យរូបគេផ្ទាល់ក្លាយជាអ្នកចាំទីម្នាក់ក្នុងចំណោមអ្នកចាំទីដ៏ឆ្នើមបំផុតក្នុងពិភពកីឡាបាល់ទាត់ ចាប់តាំងពីចូលរួមជាមួយនឹងក្លិបរបស់អ៊ីតាលីមួយនេះ ពីក្លិប Internacional កាលពីឆ្នាំ២០១៦ និងជាអ្នកចាំទីជម្រើសទី១របស់ក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ World Cup ក្នុងប្រទេសរុស្ស៊ី នារដូវក្តៅនេះ។ កិច្ចសន្យារបស់អ្នកចាំទីវ័យ ២៥ឆ្នាំរូបនេះ នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២២ ហើយ Roma នឹងពេញចិត្តក្នុងការបន្តទុកកីឡាកររូបនេះសម្រាប់រយៈពេលយ៉ាងហោចណាស់១រដូវកាលទៀត៕
Roma នឹងទាមទារតម្លៃខ្លួន ៩០លានអឺរ៉ូពី Liverpool សម្រាប់អ្នកចាំទី Alisson
អត្ថបទទាក់ទង