ក្លិបយក្ស Manchester City នឹងត្រូវបំពេញការផ្ទេរ Riyad Mahrez សម្រាប់តម្លៃខ្លួនមួយ ដែលនឹងបំបែកកំណត់ត្រានៃការទិញចូលកីឡាកររបស់ពួកគេ។
ក្រុមម្ចាស់ជើងឯករបស់ក្របខ័ណ្ឌ Premier League មួយនេះ ជឿជាក់ថា ពួកគេអាចនាំយកតារាឆ្នើមរបស់ក្លិប Leicester ក្នុងតម្លៃខ្លួន ៦០លានផោន (ស្មើនឹង៨០លានដុល្លារអាមេរិក)។ Man City ធ្លាប់បានសង្ឃឹមថា នឹងចុះហត្ថលេខារូបគេ កាលពីខែមករា ប៉ុន្តែបានបោះបង់ការចាប់អារម្មណ៍របស់ខ្លួន នៅពេលដែលតម្លៃខ្លួននៃការផ្ទេរនេះ បានកើនឡើងដល់ទៅ ៩៥លានផោន។
តម្លៃខ្លួននោះក៏ត្រូវតម្រូវឲ្យខ្សែបម្រើស្លាប Patrick Roberts ផ្ទេរទៅកាន់ក្លិប Leicester ផងដែរ ក្នុងផ្នែកមួយនៃការដោះដូរ ប៉ុន្តែ នៅតែត្រូវបានចាត់ទុកថា ខ្ពស់ពេកដោយលោក Pep Guardiola គ្រូបង្វឹកនៃក្រុម Man City។ ប៉ុន្តែ ទោះបីជាយ៉ាណា ការពិភាក្សាផ្សេងៗកំពុងតែបន្ត ចាប់តាំងពីបញ្ចប់រដូវកាលនៃក្របខ័ណ្ឌ Premier League ហើយប្រភពជាច្រើនដែលជិតដិតនឹងការផ្ទេរនេះ បានបញ្ជាក់ថា វាអាចនឹងត្រូវបំពេញជាផ្លូវការក្នុងរយៈពេល ៣ ទៅ ៤ថ្ងៃទៀត។
Man City មានបំណងក្នុងការចំណាយប្រាក់ប្រមាណជា ៦០លានផោន កាលពីខែមករា សម្រាប់អតីតកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA រូបនេះ។ ពួកគេនៅតែសង្ឃឹមថា នឹងទទួលបានកីឡាករក្នុងគោលដៅរបស់ខ្លួន បើទោះបីតម្លៃខ្លួនអាចនឹងខ្ពស់ជាងនេះ បើបូកទាំងប្រាក់ឧបត្ថម្ភផ្សេងៗក៏ដោយ៕
Mahrez ស្ថិតយ៉ាងប្រកៀកក្នុងការផ្ទេរទៅ Man City ក្នុងតម្លៃខ្លួន ៦០លានផោន
អត្ថបទទាក់ទង