លោក Jose Mourinho កំពុងតែមានជំនឿពោរពេញដោយការជឿជាក់ក្នុងការធ្វើឲ្យខ្សែការពារ Diogo Dalot របស់ក្លិប Porto ក្លាយជាកីឡាករដែលត្រូវទិញចូលដំបូងគេនៅរដូវក្តៅនេះ។


អ្នកចាត់ការទូទៅរបស់ក្រុម Manchester United រូបនេះ កំពុងតែចាត់ទុក Dalot វ័យ ១៩ឆ្នាំ ជាអ្នកជំនួសកន្លែងរយៈពេលយូររបស់ Antonio Valencia ក្នុងតំបន់ការពារស្លាបស្តាំ។ Dalot មានលក្ខខណ្ឌរំលាយកិច្ចសន្យាក្នុងទឹកប្រាក់ ២០លានអឺរ៉ូ (ស្មើនឹង២៣លានដុល្លារអាមេរិក) ប៉ុន្តែ វាត្រូវបានគេយល់ឃើញថា តម្លៃខ្លួននេះនឹងត្រូវបានយល់ព្រមដោយក្លិប Man United សម្រាប់កីឡាករម្នាក់ដែលបានបង្ហាញខ្លួនជាលើកទី១ របស់គេកាលពីរដូវកាលមុន តាមរយៈការបញ្ចប់ដោយការបង្ហាញខ្លួន ៧លើក ដោយការបង្ហាញខ្លួនក្នុងចំណោមនោះ គឺស្ថិតក្នុងយុទ្ធនាការក្នុងស្រុករបស់ក្រុម Porto។

Dalot ក៏អាចលេងក្នុងតំបន់បម្រើ និងការពារស្លាបឆ្វេងផងដែរ ដែលជាតួនាទីដែលរូបគេបានលេងភាគច្រើនសម្រាប់ក្រុមរបស់លោក Sergio Conceicao។ រូបគេបានចូលលេងរយៈពេល ៩០នាទីពេញក្នុងពេលក្រុមខ្លួនបានបញ្ចប់ក្នុងលទ្ធផល ០-០ នៅលើទឹកដីរបស់ក្រុម Liverpool ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយ ជើងទី២ កាលពីខែមីនា ខណៈដែល Porto បានធ្លាក់ចេញដោយការរងបរាជ័យទាំង ២ជើងក្នុងលទ្ធផល ៥-០។

Matteo Darmian ដែលបានលេងជាកីឡាករបម្រុងសម្រាប់លោក Mourinho ក្នុងតំបន់ការពារស្លាបទាំងសងខាងនោះ ត្រូវបានរំពឹងទុកថា នឹងចាកចេញ ហេតុនេះ Dalot ត្រូវបានចាត់ទុកថា ជាអ្នកជំនួសកន្លែងរបស់កីឡាករអ៊ីតាលីរូបនេះ និងជាអ្នកប្រជែងកន្លែងរបស់ Valencia ក្នុងជម្រើសទាំង១១នាក់ដំបូង៕