វីរបុរសក្លឹបលីគកំពូលអង់គ្លេស២រូបគឺ Steven Gerrard និង Frank Lampard បានចាប់ផ្ដើមប្រឡូកក្នុងអាជីពជាអ្នកចាត់ការទូទៅចាប់ពីរដូវកាលក្រោយ។

Southgate
Gerrard អតីតខ្សែបម្រើល្បីឈ្មោះរបស់ Liverpool បានទៅដឹកនាំ Rangers នៃក្របខ័ណ្ឌកំពូលស្កុតឡែន ហើយ Lampard អតីតខ្សែបម្រើ Chelsea បានទៅធ្វើអ្នកចាត់ការទូទៅរបស់ Derby County។ ការឈានជើងចូលអាជីពដឹកនាំក្រុមរបស់បុរសជនជាតិអង់គ្លេសដែលមិនសូវមានបទពិសោធន៍ទាំងពីរត្រូវគ្រូបង្វឹក Gareth Southgate ស្ម័គ្រចិត្តជួយជ្រោមជ្រែង។

Southgate បានហៅការសម្រេចចិត្តរបស់ Gerrard និង Lampard ថាជាការសម្រេចចិត្តដ៏ក្លាហាន ហើយលោកត្រៀមខ្លួនរួចជាស្រេចដើម្បីជួយពួកគេតាមដែលអាចធ្វើទៅបាន។

“បើសិនជាអ្នកទាំងពីរចង់សួរ ឬចង់បានការណែនាំ ណាមួយខ្ញុំលើសពីសប្បាយចិត្តនឹងចែករំលែក។ ពួកគេគឺជាមនុស្សល្អ និងមានសមត្ថភាព ខ្ញុំពិតជារីករាយដែលឃើញអ្នកទាំងពីរមានការទាក់ទងច្រើនទៅនឹងការប្រកួត”។ មនុស្សវ័យ ៤៧ឆ្នាំនិយាយដូច្នេះ៕