ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលបានយកឈ្នះ ក្រូអាត ២ទល់នឹង០ ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំមុនព្រឹត្តិការណ៍ World Cup។
ជំនួបនៅកីឡដ្ឋាន Anfield ទឹកដីកណ្ដាលស្ថិតក្នុងទីក្រុងលីវើភូល ប្រេស៊ីលបានបង្ហាញទម្រង់លេងដ៏ល្អពិសេសគ្រាប់បាល់ទីមួយនាទី ៦៩ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Neymar ដែលទើបជាពីររបួស។ ដោយឡែកមួយគ្រាប់ទៀតរកបានដោយ Firmino នៅនាទី៩០+៣។
ប្រេស៊ីលដែលកក់កៅអី World Cup ដំបូងគេតាំងពីខែមិនានឹងជួប ជម្រើសជាតិអូទ្រីសនៅថ្ងៃអាទិត្យ មុនបើកឆាកពូល E ប៉ះជម្រើសជាតិស្វីសនៅថ្ងៃទី១៧ ខែមិថុនា៕