Neymar បាន​ទៅ​ដល់​ទីក្រុង​​ឡុងដ៍​​ជាមួយ​មិត្ត​រួម​ជម្រើស​ជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ ដើម្បី​ចូល​សាក​អាហារ​​ក្នុង​ភោជនីយដ្ឋាន​របស់ Willian។

ហាង​របស់ Willian មាន​ឈ្មោះ​ថា Babbo ស្ថិត​នៅ​តំបន់ Mayfair ដែល​​មាន​ការ​ចូល​ហ៊ុន​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម​ David Luiz និង​ភ្នាក់ងារ​របស់​ពួក​គេ Kia Joorabchian ។ អ្នក​ដែល​បាន​ទៅ​ដល់​ភោជនីយដ្ឋាន​គេ​ឃើញ​មាន​កីឡាករ Gabriel Jesus, Cassio, Fagner Miranda, Pedro Geromel និង Thiago Silva ជា​ដើម។

ប្រេស៊ីល​ត្រូវ​មាន​ភារកិច្ច​លេង​មិត្តភាព​កម្ដៅ​សាច់​ដុំ​មួយ​ប្រកួត​ទៀត​​នៅ​ថ្ងៃ​អាទិត្យ​នេះ ជាមួយ​អូទ្រីស ក្នុង​ទីក្រុង Vienna ប្រទេស​អូទ្រីស មុន​ពេល​ហោះ​ទៅ​ប្រទេស​រុស្សី៕ ​​


Via :news.sabay