អម្បាញ់មិញនេះ ក្លឹប Arsenal ទើបតែបានប្រកាសថាខ្លួនបាននាំចូលខ្សែការពារស្លាបស្ដាំ Stephan Lichsteiner ពីក្លឹប Juventus បន្ទាប់ពីកុងត្រារបស់កីឡាករបានផុតកំណត់ជាមួយក្លឹបអ៊ីតាលី។

Lichsteiner គឺជាកីឡាករទីមួយដែល ក្លឹបកាំភ្លើងធំក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Unai Emery ធ្វើការនាំចូល។

បន្ថែមពីការលេងខ្សែការពារស្លាបខាងស្ដាំ កីឡាករស្វីសក៏ធ្លាប់ត្រូវបានប្រទះឃើញលេងក្នុងតួនាទីជាខ្សែបម្រើស្ដាំផងដែរ។
Lichsteiner បានចាប់ចូលលេងឲ្យ Juventus កាលពីឆ្នាំ ២០១១ ក្រោយចាកចេញពីក្លឹបអ៊ីតាលី Lazio។ នៅក្នុងអំឡុងពេលលេងឲ្យក្លឹបសេះបង្កង់រយៈ ៧ឆ្នាំនេះ កីឡាករបានបង្ហាញខ្លួនសរុបចំនួន ២៥៧ លើក និងស៊ុតចូល ១៥ គ្រាប់ ព្រមទាំងបានឈ្នះពានធំៗក្នុងស្រុកជាច្រើន៕
Via :news.sabay
