Neymar និងមិត្តរួមក្រុមជម្រើសជាតិប្រេស៊ីលបានទៅសួរសុខទុក្ខ និងទស្សនាកំសាន្តភោជនីយដ្ឋានមួយកន្លែងឈ្មោះ Babbo មានទីតាំងនៅតំបន់ Mayfair ទីក្រុងឡុងដ៏ចក្រភពអង់គ្លេសកាលពីថ្ងៃច័ន្ទ ខណៈដែលសមាជិកក្រុមជម្រើសជាតិប្រេស៊ីលគឺ ខ្សែបម្រើ Willian របស់ក្រុមតោខៀវ Chelsea និងកីឡាករ David Luiz របស់ក្រុម At.Madrid បានចូលហ៊ុនធ្វើជាដៃគូពាណិជ្ជកម្មបង្កើតមុខរបរមួយនេះឡើង ។

កំពូលខ្សែប្រយុទ្ធតម្លៃខ្លួនកំនត់ត្រាថ្លៃបំផុតលើលោក Neymar បានរកគ្រាប់បាល់បើកឆាកនាំមុខនៅនាទីទី៦៩ ជួយអោយប្រេស៊ីលផ្តួល Croatia ក្នុងលទ្ធផលសរុប ២:0 ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំនៅកីឡាដ្ឋាន Anfield ប្រទេសអង់គ្លេស។ ជាការបង្ហាញខ្លួនលើកដំបូងរបស់ Neymar សម្រាប់ក្រុមប្រេស៊ីល ក្រោយពេលអវត្តមាន ៩៨ថ្ងៃ គិតចាប់តាំងពីពេលប្រកួតលើកចុងក្រោយយកឈ្នះក្រុម Marseille ដោយលទ្ធផល ៣:0 កាលពីថ្ងៃទី២៥ កុម្ភៈមកម្លេះ។ ដូច្នេះ Neymar បានប្តូរចូលក្នុងនាមកីឡាករបម្រុង និងបានលេងដោយប្រុងប្រយ័ត្នបំផុត។

Neymar ខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain រូបនេះបានថតរូបជាមួយនឹងអ្នកគ្រប់គ្រងហាងគឺ Willian និងខ្សែប្រយុទ្ធដែលដើរតួនាទីអំលុងអវត្តមានរបស់គេក្នុងក្រុមប្រេស៊ីលគឺ Gabriel Jesus របស់ក្រុម Manchester City។ មិត្តរួមក្រុម PSG កីឡាករប្រធានក្រុម Thiago Silva អ្នកចាំទីជម្រើសទី៣ Cassio និង កីឡាករ Fagner ខ្សែប្រយុទ្ធ ក្លឹបរុស្សី Shakhtar Donetsk & Miranda ខ្សែកាពារក្រុម Inter Milan ព្រមទាំងកីឡាករ Pedro Geromel ក៏មានវត្តមាននៅក្នុងឪកាសជួបជុំនេះដែរ។

អតីតស៊ូភើស្តារបស់ក្រុមអ្នកមានបុណ្យ Barcelona វ័យ ២៦ឆ្នាំរូបនេះបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថាៈ សាយ័ណ្ណសួស្តី និងរាត្រីសួស្តី ពិធីជប់លៀងដ៏ល្អ និងសមរម្យដើម្បីត្រៀមប្រកួតប្រជែង ចាញ់ក្នុងនាមបច្ចេកទេស នៅមានកំរិត ប៉ុន្តែឈ្នះក្នុងនាមជាកីឡាករតស៊ូប្រយុទ្ធនិងក្លាហាន ។ ពានរង្វាន់គឺជារបស់ក្រុមបាល់ទាត់ណាដែលអង់អាច និងតស៊ូប្រយុទ្ធដោយភាពហានក្លា។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailymail