ក្រុមជើងឯកលីកកំពូលបារាំង Paris Saint Germain បានត្រៀមរួចជាស្រេចក្នុងការផ្តល់សំណើរដល់ខ្សែបម្រើ Marouane Fellaini របស់ក្លឹប Manchester United នូវតម្លៃពលកម្មចំនួន ៥លានផោនក្នុងមួយឆ្នាំ។ ទឹកប្រាក់នេះបានធ្វើអោយក្រុម Arsenal និង Inter Milan បញ្ចប់ការចាប់អារម្មណ៍ របស់ពួកគេទៅលើ កីឡាករខ្សែបម្រើ-ការពាររូបនេះ ដោយសារតែបញ្ហាហិរញ្ញវត្ថុនេះជាចំបង។ បច្ចុប្បន្ន Fellaini មានប្រាក់ឈ្នួល ១២០០០០ផោន/សប្តាហ៏ជាមួយក្រុមបិសាចក្រហម Man.United។

យោងតាមការចុះផ្សាយរបស់ Paris United ក្រុម PSG គឺជាក្រុមថ្មីបំផុតបន្ទាប់ពី Arsenal និង Inter Milan ដែលបានទាក់ទង Fellaini។ លោក Antero Henrique នាយកកីឡារបស់ PSG ជឿជាក់ថាកិច្ចព្រមព្រៀងនេះ និងអាចឈានដល់ការចរចាដោយជោគជ័យនាំយកកីឡាករក្រុមជម្រើសជាតិបែលហ្សិករូបនេះមកកាន់ក្រុម PSG ព្រោះតែកិច្ចសន្យារបស់ Fellaini នៅកីឡាដ្ឋាន Old Trafford និងត្រូវអស់សុពលភាពនៅរដូវកាលក្រោយផងដែរ។