ទីបំផុតក្លិប Villarreal បានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអេស្បាញកីឡាករ Santi Cazorla ដោយគ្មានតម្លៃខ្លួន (Free Transfer) ក្រោយពីកិច្ចសន្យារបស់កីឡាករអេស្ប៉ាញរូបនេះ អស់សុពលភាព ហើយរូបគេចាកចេញពីទីក្រុងឡុងដ៍ បន្ទាប់ពីទទួលរងរបួស និងសម្រាកព្យាបាលបញ្ហារបួសកែងជើង អស់រយៈពេលយ៉ាងយូរកន្លងមក។ បញ្ហារបួសរបស់ Cazorla ធ្លាប់ត្រូវបានលោក Arsene Wenger អះអាងថាជារបួសរាំរៃប្រើពេលយូរដើម្បីព្យាបាល និងជារបួសដែលលោកមិនធ្លាប់ជួបទេពីមុនមក ដូច្នេះពេលនេះក្រុម Sevilla អាចនិយាយបានថាជាក្លឹបដែលមកជួយសង្គ្រោះអាជីពបាល់ទាត់របស់ Cazorla ឡើងវិញផងដែរ។
នៅក្នុងគណនីបណ្តាញទំនាក់ទំនងសង្គម Twitter ជាផ្លូវការរបស់ក្រុម បានបញ្ជាក់ថាៈ Carzola កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Villareal ជាលើកទី៣ ហើយសម្រាប់អាជីពរបស់គេបន្ទាប់ពីធ្លាប់លេងនៅរដូវកាល(២០០៣-២០០៦) និង នៅឆ្នាំ(២០០៧-២០១១)។
កីឡាករអេស្ប៉ាញរូបនេះបានចំណាយពេល ៦រដូវកាលមកហើយជាមួយក្លឹបនៅភាគខាងជើងទីក្រុងឡុងគឺកាំភ្លើងធំ Arsenal និងធ្លាប់បានឈ្នះពានរង្វាន់ FA Cup ចំនួនពីរនិងពានបើករដូវកាល Community Shield ពីរដងនិងការឈ្នះពានរង្វាន់ Player of the Season របស់ក្លឹបសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់គាត់នៅក្នុងរដូវកាល ២០១២-២០១៣ ។ បន្ទាប់ពីបង្ហាញខ្លួន ១៨០ដង Cazorla រកបាន គ្រាប់បាល់សរុប ២៩គ្រាប់ អោយក្រុមផងដែរ ។
Villareal ចុះហត្ថលេខានាំយកអតីតខ្សែបម្រើ Arsenal កីឡាករ Santi Cazorla
អត្ថបទទាក់ទង