ខណៈពាក្យចចាមអារ៉ាមកាន់តែមានច្រើនឡើងសំដៅទៅលើការព្រលយពាក្យចង់ចាកចេញពីកីឡាដ្ឋាន Estadio Santiago Bernabeu របស់ស៊ូភើស្តា Cristiano Ronaldo នៅតែបន្ត ប៉ុន្តែនៅពេលថ្មីៗនេះមិត្តរួមជាតិអតីតកីឡាករ Luis Figo បានក្រើនរំលឹក តារាបាល់ទាត់ដ៏ជោគជ័យ និងជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់មានវ័យ ៣៣ឆ្នាំ ដើម្បីជាការពិចារណាថាតើ Real Madrid បានផ្តល់ឱ្យគាត់(Ronaldo)ដូចម្តេចខ្លះទៅ។
Ronaldo បានធ្វើអោយពិភពបាល់ទាត់ មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រូបគេ បានលើកឡើងថាគាត់អាចនឹងលេងការប្រកួតចុងក្រោយរបស់គាត់ អោយក្រុម Los Blancos ។ ពត៌មានមួយចុះផ្សាយនៅក្នុងកាសែតព័រទុយហ្កាល់ឈ្មោះ Record កាលពីថ្ងៃព្រហស្បតិ៍ បានអះអាងថា: ម្ចាស់ពានរង្វាន់បាល់មាស(Ballon D’or) ៥សម័យមួយនេះនឹងចាកចេញពីក្លឹបដែលធ្លាប់រួមរស់ ៩រដូវកាលនៅរដូវក្តៅនេះ ប៉ុន្តែរៀមច្បង Figo នៅតែមានជំនឿថា រឿងនេះនិងមិនអាចកើតមានឡើងនោះទេ។
Figo បានប្រាប់គេហទំព័រពត៌មាន Laureus ថាៈ Ronaldo បច្ចុប្បន្នកំពុងលេងជាមួយក្លឹបល្អបំផុតនៅក្នុងពិភពលោក ដូច្នេះខ្ញុំគិតថាគាត់គួរតែបញ្ចប់អាជីពរបស់គាត់នៅទីនេះ។ អ្វីដែលអ្នកជោគជ័យនៅទីនេះអាចនឹងមិនមានច្រើននៅកន្លែងផ្សេងដូចដែលអ្នកគិតនោះផងដែរមានន័យថាៈ ក្លឹប Real Madrid បានផ្តល់ឱ្យគាត់នូវកិត្តិយសជាច្រើន(ពានសម្រាប់ក្លឹប)Team Award (La Liga Champion League)ផងដែរហើយព្រមទាំងជួយគាត់ឱ្យឈ្នះជាលក្ខណៈបុគ្គល(ពានផ្ទាល់ខ្លួន) Individual Award(Ballon D’or)ជាដើម។
និយាយដល់ការលាលែងរបស់ Zidane ចេញពីតំណែងអ្នកចាត់ការទូទៅ Luis Figo អតីតមិត្តរួមក្រុមរូបនេះក៏បានសម្តែងអារម្មណ៏ភ្ញាក់ផ្អើល និងស្ងើចសរសើរ សមត្ថភាពកំលុងពេលលេងជាមួយគ្នា ហើយបាននិយាយជាចុងក្រោយថាៈ បន្ទាប់ពីការងារទាំងអស់ ដែលគាត់បានសម្រេចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Zidane បាន ឈានដល់កំរិតកំពូលមួយ ហើយយើងគោរពការសម្រេចចិត្តរបស់គាត់។
ប្រភព៖ marca