ការប្រកួតមិត្តភាពកម្ដៅសាច់ដុំមុនទៅ World Cup ប្រទេសរុស្សីជម្រើសអង់គ្លេសបានយកឈ្នះ កូស្តារីកា ២ទល់នឹង០ ក្នុងកីឡដ្ឋាន Elland Road ក្នុងប្រទេសអង់គ្លេសកាលពីយប់មិញ។

ការប្រកួតដំណើរការបាន១៣នាទី Marcus Rashford បានបំប៉ោងសំណាញ់ទីមួយគ្រាប់ ជួយអង់គ្លេសនាំមុខមុន។ វគ្គទី២នាទី៧៦ Danny Welbeck ក៏បានបន្ថែមមួយគ្រាប់ជួយឲ្យតោកំណាចយកឈ្នះ កូស្តារីកាដែលជាក្រុមមានឈ្មោះនៅ World Cup ដែរ ក្នុងលទ្ធផល ២-០។

ការប្រកួតចាប់អារម្មណ៍មួយគូទៀត ព័រទុយហ្គាល់ បំបាក់អាល់ហ្សេរី ៣-០។ ក្នុងការប្រកួតនេះ Cristiano Ronaldo ក៏បានបង្ហាញវត្តមានដែរ ក្រោយសម្រាកលំហែកាយចប់ពីការប្រកួត Champions League។ យ៉ាងណាក្ដី ៣គ្រាប់របស់ ព័រទុយហ្គាល់គ្មានការស៊ុតបញ្ចូលទីពី Ronaldo ទេ ធ្វើបានដោយកីឡាករ Goncalo Guedes ២គ្រាប់និង Bruno Fernandes១៕

Via: Sabay
អង់គ្លេសស៊ីគីឡូ World Cup ដូចគ្នាកូស្តារីកា ឯព័រទុយហ្គាល់បំបាក់អាល់ហ្សេរី
អត្ថបទទាក់ទង
