ក្រោយមិនទាន់មានគ្រូបង្វឹកបង្គោលឈុតធំដើម្បីដឹកនាំក្រុមពេលនេះម្ចាស់ជើងឯកកំពូលទ្វីបអឺរ៉ុប ៣សម័យ គឺអធិរាជស Real Madrid បានបង្វែគោលដៅសម្លឹងឃើញបេក្ខភាពគ្រូបង្វឹកក្រុមតោខៀវលោកគឺលោក Antonio Conte កំពុងស្ថិតក្នុងជម្រើសជាក់ស្តែងមួយ ក្នុងចំណោមគ្រូបង្វឹកកំពូលៗ របស់ទ្វីបអឺរ៉ុប ដើម្បីមកជំនួសលោក Zinedine Zidane ដែលធ្លាប់ជាអតីតមិត្តរួមក្រុម Juventus ពីអតីតកាលនោះ។
ក្រោយពីមិនអាចបញ្ចុះបញ្ចូលគ្រូបង្វឹក Tottenham លោក Mauricio Pochettino ក្រុម Los Blancos ឥឡូវនេះបានបង្ហាញចំណាប់អារម្មណ៏ចង់បានគ្រូបង្វឹសញ្ជាតិអ៊ីតាលី មកដឹកនាំនៅកីឡាដ្ឋាន Estadio Santigao Bernabeu។ ទោះបីជារដូវកាល(២០១៧-២០១៨)ក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ហាក់សម្តែងការមិនពេញចិត្តទៅលើលទ្ធផលដែលលោក Conte ដឹកនាំ ខណៈរូបលោកបានបញ្ចប់រដូវកាលលើកពាន FA Cup យ៉ាងណាក្តី ដែលនេះជាហេតុផលមួយអាចធ្វើអោយក្រុម Real Madrid ព្យាយាមអន្ទងចិត្តលោក Conte មកដឹកនាំវិញម្តង។
គួរបញ្ជាក់ផងដែរថាលោក Conte អតីតគ្រូបង្វឹកក្រុម Juventus នៅសល់កិច្ចសន្យាជាមួយក្រុម Chelsea រយៈពេល ១ឆ្នាំទៀត ខណៈក្រុមក៏បានបង្ហាញចេតនាចង់បានអតីតគ្រូបង្វឹក Napoli សញ្ជាតិអ៊ីតាលីលោក Maurizio Sarri មកដឹកនាំនៅកីឡាដ្ឋាន Stamford Bridge។ ក្រុម Chelsea នឹងត្រូវបង់ប្រាក់ទៅលោក Conte ២០ លានយូរ៉ូ ប្រសិនជាក្រុមបញ្ចប់តំណែងលោក Conte មុនកិច្ចសន្យារអស់សុពលភាព។
ប្រភព៖ Marca