យោង តាមរបាយការណ៏របស់ FIFA បញ្ជីឈ្មោះក្រុមកីឡាករទាំង ២៣នាក់មកពី ៣២ក្រុមដែលប្រកាសជាផ្លូវការណ៏ និងបានបញ្ជាក់នៅរសៀលថ្ងៃចន្ទថា: Trent Alexander-Arnold មិនមែនកីឡាករវ័យក្មេងបំផុតសម្រាប់ព្រឹត្តិការណ៏ប្រកួត World Cup ២០១៨នៅរដូវក្តៅនេះទេ។

ប៉ុន្តែ Arnold តារាបាល់ទាត់របស់ក្រុមហង្សក្រហម Liverpool ដែលប្រិយមិត្តធ្លាប់ស្គាល់មុខបន្ទាប់ពី Mbappe រូបនេះ គឺជា កីឡាករវ័យក្មេងម្នាក់ ក្នុងចំណោមកីឡាករវ័យជំទង់ ៧នាក់ដែលមានវ័យក្មេងជាងគេ និងកីឡាករ ៣រូបទៀតដែល មានវ័យចាស់ជាងចាប់ពី ៤ទៅ៩ខែប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសក្នុងចំនោមកីឡាករតំណាងអោយក្រុមជម្រើសជាតិមានវត្តមាននៅព្រឹត្តិការណ៏ World Cup ទាំង ១០រូប។
ខាងក្រោមនេះគឺជាវីដេអូ និងរូបភាពទេពកោសល្យរបស់កីឡាករទាំង១០ មានវ័យក្មេងបំផុតគិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ:
១.Daniel Arzani របស់ក្រុមជម្រើសជាតិអូស្រ្តាលី មានវ័យ ១៩ឆ្នាំ ៥ខែ១០ថ្ងៃ
២.Kilyan Mbappe របស់ក្រុមជម្រើសជាតិបារាំងមានវ័យ១៩ ឆ្នាំ ៦ខែ៦ថ្ងៃ
៣.Achraf Hakimi របស់ក្រុមជម្រើសជាតិម៉ារ៉ុកមានវ័យ១៩ ឆ្នាំ ៥ខែ៦ថ្ងៃ
៤.Francis Uzoho អ្នកចាំទីរបស់ក្រុមជម្រើសជាតិនីហ្សេរីយ៉ាមានវ័យ១៩ ឆ្នាំ ៤ខែ១៤ថ្ងៃ
៥.Trent Alexander Arnold របស់ក្រុមជម្រើសជាតិអង់គ្លេសមានវ័យ១៩ ឆ្នាំ ៤ខែ២៣ថ្ងៃ
៦.Moussa Wague របស់ក្រុមជម្រើសជាតិនីហ្សេរីយ៉ាមានវ័យ១៩ឆ្នាំ៤ខែ ២៨ថ្ងៃ

៧.Jose Luis Rodriguez របស់ក្រុមជម្រើសជាតិប៉ាណាម៉ា មានវ័យ ១៩ឆ្នាំ ៦ខែ ៥ថ្ងៃ

៨.Ian Smith របស់ក្រុមជម្រើសជាតិកូស្តារីកាមានវ័យ២០ឆ្នាំ៩ខែ២២ថ្ងៃ

៩.Ismaila Sarr របស់ក្រុមជម្រើសជាតិសេណេហ្គាល់២០ឆ្នាំ៤ខែ១១ថ្ងៃ
១០.Lee Seung-Woo របស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង២០ឆ្នាំ៥ខែ៨ថ្ងៃ
ប្រភព៖ Dailymail
