សត្វតំរីដ៏ឆ្លាតវៃជាច្រើនក្បាល បានចាប់ផ្តើមយុទ្ធនាការប្រឆាំងការភ្នាល់កីឡាបាល់ទាត់ World Cup ក្នុងរដ្ឋធានីបុរាណ Ayutthaya របស់ថៃកាលពីថ្ងៃអង្គារ តាមរយៈការលេងកីឡាបាល់ទាត់មួយដើម្បីផ្សព្វផ្សាយការយល់ដឹងស្តីពីការប្រឆាំងនឹងការភ្នាល់មិនស្របច្បាប់។

សត្វតំរីចំនួន ៩ក្បាល ដែលត្រូវបានលាបពណ៌ទង់ជាតិរបស់ប្រទេសជាច្រើនដែលចូលរួមប្រកួតក្នុងយុទ្ធនាការ World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី បានបញ្ជូនបាល់ឲ្យគ្នាចុះឡើង និងបានរត់នៅលើទីលានរយៈពេល១៥នាទីដើម្បីប្រកួតជាមួយនឹងសិស្សានុសិស្ស មកពីសាលារៀនមួយក្នុងតំបន់។

Elephants play soccer during an anti-gambling campaign for school children in Ayutthaya, Thailand June 12, 2018. REUTERS/Soe Zeya Tun


Elephants play soccer during an anti-gambling campaign for school children in Ayutthaya, Thailand June 12, 2018. REUTERS/Soe Zeya Tun

មន្ត្រីរៀបចំការប្រកួត បាននិយាយថា ពួកគេចង់បង្ហាញដល់សិស្សានុសិស្សថា World Cup គឺជាកីឡាពោរពេញដោយការរីករាយជាងការភ្នាល់ទៅលើក្រុមនានា។ លោក Reangthongbaht Meephan អនុប្រធានវាំងសត្វដំរី Ayutthaya Elephant Palace និង Royal Kraal បានឲ្យដឹងថា៖ «ពួកគេមកទីនេះដើម្បីផ្តល់នូវពណ៌ និងការរីករាយ ក៏ដូចជាផ្សព្វផ្សាយថា យើងអាចរីករាយ World Cup ដោយគ្មានការភ្នាល់ និងអបអរសម្រាប់កីឡាបាល់ទាត់»។ ការភ្នាល់មិនស្របច្បាប់ទៅលើ World Cup គឺពិតជាពេញនិយមក្នុងប្រទេសជាច្រើនដូចជាថៃ និងម៉ាឡេស៊ី ប៉ុន្តែ មិនមានជម្រើសនៃការភ្នាល់ដោយស្របច្បាប់ទេ។ ការភ្នាល់ ឬការផ្សព្វផ្សាយការភ្នាល់លើកីឡាបាល់ទាត់ គឺជាបទល្មើសឧក្រិដ្ឋកម្មក្នុងប្រទេសថៃ ប៉ុន្តែ អ្នកដែលត្រូវបានចាប់ខ្លួនក្នុងករណីនេះ ប្រឈមមុខនឹងការពិន័យជាទឹកប្រាក់ត្រឹមតែ១០០០បាត (ស្មើនឹង១២៦០០០រៀល) ប៉ុណ្ណោះ៕