ក្លឹបនៅក្របខណ្ឌកំពូល La Liga អេស្បាញ Villarreal បានបញ្ជាក់ពីការចុះហត្ថលេខាទិញខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Gerard Moreno ពីក្លិប Espanyol ក្នុងតម្លៃប្រមាណ ២០លានអឺរ៉ូជាមួយកិច្ចសន្យា ៥ឆ្នាំ។ Moreno បានបង្ហាញទម្រង់លេងល្អនៅរដូវកាលមុន ជាមួយការស៊ុតបញ្ចូលទីបាន ១៩គ្រាប់គ្រប់ក្របខណ្ឌប្រកួតទាំងអស់។

នៅក្នុងលក្ខ័ណ្ឌនៃកិច្ចសន្យាទិញផ្តាច់កុងត្រាក្រុម Villarreal នឹងបង់ប្រាក់ចំនួន ១២លានផោនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលប្រាក់ដែលនៅសល់នឹងត្រូវទូទាត់ចំនួន ៤លានយូរ៉ូក្នុងរយៈពេលពីរឆ្នាំទៀត។

Moreno វ័យ ២៦ឆ្នាំបានរីកចំរើនលូតលាស់ជាមួយក្រុមយុវជនក្លឹប Espanyol ប៉ុន្តែក៏ធ្លាប់លេងឱ្យក្រុម Villareal C និង B មុនពេលផ្ទេរទៅចូលលេងឱ្យក្រុម Mallorca ក្នុងឆ្នាំ ២០១៣ក្នុងលក្ខណ្ឌខ្ចីជើង ។នៅឆ្នាំ២០១៥ គាត់បានវិលត្រលប់ទៅកាន់ក្លឹប Espanyol មុនពេលវិលត្រលប់មកចូលរួមជាមួយក្លឹបចាស់ Villarreal វិញនាពេលនេះផងដែរ។

ប្រភព៖ sport-english