Kylian Mbappe បានធ្វើអោយក្រុមមានការព្រួយបារម្មណ៏ក្រោយ រូបគេបានរងរបួសយ៉ាងធ្ងន់ធ្ងរត្រឹមតែពីរថ្ងៃ មុនពេលចាប់ផ្តើមការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨ នេះ ។ ខ្សែប្រយុទ្ធបារាំងរូបនេះបានចាកចេញពីការហ្វឹកហាត់កាលពីព្រឹកថ្ងៃអង្គារក្រោយពីបានរងរបួសកំលុងពេលហ្វឹកហាត់ និងបានប៉ះទង្គិចមួយមិត្តរួមជាតិនិងជាខ្សែការពារក្រុម Olympic Marseille កីឡាករ Adil Rami។

ខ្សែប្រយុទ្ធវ័យក្មេង Mbappe របស់ក្រុម PSG បានបង្ហាញអការៈឈឺចាប់ខ្លាំងនៅជង្គង់ផ្នែកខាងឆ្វេងរបស់គាត់ ស្របពេលមិត្តរួមក្រុមដ៏ទៃទៀតនៅបន្តការហ្វឹកហាត់ដដែល ប៉ុន្តែសម្រាប់ Mbappe ត្រូវបានបញ្ជូនត្រលប់ទៅបន្ទប់ប្តូរសំលៀកបំពាក់ដើម្បីទទួលការព្យាបាលភ្លាមៗ។
ឧបទ្ទវហេតុរបួសរបស់ Mbappe នេះជាកង្វល់មួយសម្រាប់ក្រុមអ្នកគាំទ្ររបស់ប្រទេសបារាំងជាមួយនឹងការប្រកួតបើកឆាកលើកដំបូងនៃការប្រកួត World Cup ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ខាងមុខទល់នឹងប្រទេសអូស្ត្រាលី។ ប៉ុន្តែក្រោយកើតហេតុថ្មីៗនេះ Mbappe បានផ្ញើរសារតាមបណ្តាញទំនាក់ទំនង Tweeter ដល់មិត្តរួមជាតិ Rami កុំអោយមានការព្រួយបារម្មណ៏និងជឿជាក់ព្រមជាមួយ ខ្លឹមសារថាៈ ខ្ញុំសុខសប្បាយជាទេ វាគ្រាន់តែជាការប៉ះទង្គិចបនិ្តចបន្តួច ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ សូមបងប្អូនប្រិយមិត្តគាំទ្រកុំបារម្មណ៏។

Mbappe នឹងត្រូវបានរំពឹងថាជាកំលាំងដ៏សំខាន់មួយសម្រាប់ក្រុមមាន់គកបារាំង បន្ទាប់ពីរដូវកាលចាស់លេងក្នុងនាមជាកីឡាករខ្ចីជើងពីក្រុម Monaco បានជួយឱ្យក្លឹប Paris Saint-Germain ឈ្នះជើងឯក Ligue១។ជាមួយការស៊ុតបញ្ចូលទីបាន ២១គ្រាប់គ្រប់ក្របខណ្ឌប្រកួតទាំងអស់ហើយក៏បានរកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមបារាំងនៅចុងសប្តាហ៍ផងដែរខណៈដែលពួកគេបានប្រកួតស្មើ ១ ទល់ ១ ជាមួយសហរដ្ឋអាមេរិកនៅក្នុងការប្រកួតមិត្តភាពដ៏ក្តៅគគុក។
