កីឡាករ Zlatan Ibrahimovic បានធ្វើការកត់សម្គាល់ថាតារាឆ្នើមក្រុមជម្រើសជាតិបារាំង ២រូបគឺ ខ្សែបម្រើ Paul Pogba និង ខ្សែប្រយុទ្ធស្លាប Kylian Mbappe ជាតារាពីរដួងដែលនឹងបញ្ចេញសមត្ថភាពលេចធ្លោ មិនអាចមើលរំលងបាននៅក្នុង ការប្រកួត World Cup ២០១៨ នេះ។ Pogba និង Mbappe សុទ្ធសឹងជាកីឡាករដែលលោក Didier Deschamp និងដាក់អោយចូលលេងក្នុងជម្រើស ១១នាក់ដំបូង សម្រាប់ការប្រកួតជម្រុះក្នុងពូលជាមួយក្រុម នៅអូស្ត្រាលីថ្ងៃសៅរ៍។ Ibrahimovic បានបញ្ចាក់ជាថ្មីថាៈ Pogba ជាកីឡាករល្អម្នាក់បន្ទាប់ពីបានឈ្នះពានរង្វាន់ Europa League និងពានរង្វាន់ EFL Cup ជាមួយរូបខ្លួនកំលុងពេលលេងនៅ Manchester United ក្នុងរដូវកាល ២០១៦/២០១៧។

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិស៊ុយអ៊ែត Zlatan បាននិយាយប្រាប់ FIFA ថា :ខ្ញុំគិតថា Pogba ប្រាកដណាស់ ហើយអ្នកទាំងអស់គ្នាក៏យល់ឃើញដូចខ្ញុំគឺ រូបគាត់មានលឿននិងជំនាញបូកបញ្ចូលគ្នា ។ Mbappe ក៏ដូច្នេះដែរគឺយើង មិនអាចពិពណ៌នា ពួកគេនិងគ្រប់ដណ្តប់ការប្រកួតបានច្រើនកំរិតណានោះ។

Ibrahimovic បច្ចុប្បន្នកំពុងបន្តអាជីពជាមួយក្រុម LA Galaxy នៅក្របខណ្ឌកំពូលអាមេរិកក្រោយសម្រេចចិត្តចាកចេញពីបិសាចក្រហម Man.United កាលពីដើមឆ្នាំនេះ។ រូបគេបានបង្ហាញទម្រង់លេងល្អ ដោយស៊ុតបញ្ចូលទីបាន ៧គ្រាប់ក្នុងការបង្ហាញខ្លួន ១១លើកសម្រាប់ក្លឹបថ្មី។ បើទោះបីជាបានទម្រង់លេងដ៏ល្អ ប៉ុន្តែ Zlatan មិនចូលរួមក្នុងការប្រកួត World Cup សម្រាប់ប្រទេសស៊ុយអ៊ែត ប្រកាសចូលនិវត្តន៍ជាអន្តរជាតិនៅចុងបញ្ចប់នៃការប្រកួត Euro ២០១៦ កន្លងមកនេះ។

កែសម្រួលដោយ៖ Cambosport
