កងសន្តិសុខជនជាតិរុស្ស៊ីមួយចំនួនត្រូវបានដាក់ពង្រាយនៅតំបន់ Repino ក្រុង Saint Petersburg ដែលជាមូលដ្ឋានហ្វឹកហាត់របស់ក្រុមជម្រើសជាតិអង់គ្លេសដើម្បីធ្វើការប្រកួត World Cup ខាងមុខ។

កងសន្តិសុខរុស្ស៊ីទាំងនោះ នឹងធ្វើការយាម និងដើរល្បាត ជាពិសេសនៅជុំវិញសណ្ឋាគារ ForRestMix ដែលជាសណ្ឋាគារដែលកីឡាករជម្រើសជាតិអង់គ្លេសស្នាក់នៅ។
ចំនួនកងសន្តិសុខដែលមានបេសកកម្មការពារយាមកាមសន្តិសុខរបស់កីឡាករ មិនត្រូវបានទម្លាយឲ្យដឹងច្បាស់ឡើយ ប៉ុន្តែបើផ្អែកតាមរូបភាពចុះផ្សាយដោយ The Sun ក្នុងថ្ងៃនេះ បញ្ជាក់ថាចំនួនទំនងស្ថិតមិនក្រោម ២០ នាក់ នោះទេ។
ខាងក្រោមជាទិដ្ឋភាពនៃការយាមកាមរបស់កងសន្តិសុខទាំងនោះ ចំពោះកីឡាករជម្រើសជាតិអង់គ្លេស៖









សូមបញ្ជាក់ផងដែរ កីឡាករជម្រើសជាតិអង់គ្លេសនឹងទៅហ្វឹកហាត់ត្រៀមលេង World Cup នៅកីឡដ្ឋាន Spartak Zelenogorsk ដែលមានចម្ងាយប្រមាណជាង ១០ គីឡូម៉ែត្រពីសណ្ឋាគារដែលពួកគេស្នាក់នៅ។
អង់គ្លេសនឹងបើកឆាកប្រកួត World Cup ២០១៨ របស់ខ្លួនប៉ះជាមួយនឹងទុយណេស៊ី នៅថ្ងៃទី ១៩ មិថុនាខាងមុខ ហើយនឹងជួបជាមួយ ប៉ាណាម៉ានៅ ៤ ថ្ងៃបន្ទាប់ មុនពេលប្រកួតជាមួយបែលហ្សិកនៅថ្ងៃទី ២៩៕
Via :news.sabay
