ថ្ងៃម្សិលមិញ គឹជាថ្ងៃខួបកំណើតឈានចូលវ័យ ២៦ ឆ្នាំរបស់ខ្សែបម្រើប្រយុទ្ធ Philippe Coutinho។ ក្នុងឱកាសនេះ ក្រុមជម្រើសជាតិប្រេស៊ីល បានផ្ដល់អំណោយមួយដល់មិត្តរួមក្រុមខ្លួន។


អំណោយដែល Coutinho ទទួលបាននោះ គឺការគប់ពងមាន់ ការបាតម្សៅនំ និងការចាក់ទឹកពីលើ ពីសំណាក់មិត្តរួមក្រុមជម្រើសជាតិខ្លួន។
ក្នុងអំឡុងពេលសម្រាកពីការហ្វឹកហាត់ដើម្បីត្រៀមលេង World Cup កីឡាករ Coutinho បានអង្គុយលេងលើទីលាន ដោយហាក់មិនដឹងថាមិត្តរួមក្រុមជម្រើសជាតិត្រៀមធ្វើអ្វីឡើយដើម្បីអបអរថ្ងៃកំណើតខ្លួន។ បន្តិចក្រោយមក ស្រាប់តែមិត្តៗ បាននាំគ្នាព្រួតគប់ពងមាន់ បាតម្សៅនំ និងបាញ់ទឹកទៅលើរូបគេតែម្ដង។





ក្រោយជួបហេតុការណ៍នេះ Coutinho មិនត្រូវបានប្រទះឃើញថាបានខឹងសម្បារអ្វីឡើយ។ ផ្ទុយទៅវិញ ខ្សែបម្រើប្រយុទ្ធបានបង្ហាញទឹកមុខសប្បាយរីករាយដាក់មិត្តៗខ្លួន។
ប្រេស៊ីលនឹងត្រូវប្រកួតបើកឆាក World Cup ២០១៨ របស់ខ្លួនដោយប៉ះជាមួយ ស្វីស នាថ្ងៃទី ១៨ មិថុនាខាងមុខ មុនជួបជាមួយកូស្តារីកា ៤ ថ្ងៃបន្ទាប់ ខណៈនឹងត្រូវលេងជាមួយស៊ែបនៅថ្ងៃទី ២៨៕
Via :news.sabay
