កាលពីដើមសប្ដាហ៍នេះអ្នកចាត់ការរបស់ក្លឹប Manchester United លោក Jose Mourinho បានបន្តបង្ហាញក្រុមខ្លាំងដែលមានលទ្ធភាពឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងនោះមាន ព័រទុយហ្គាល់ ប្រេស៊ីល អាហ្សង់ទីននិងអាល្លឺម៉ង់។

នៅវគ្គបន្ទាប់ដែលចេញកាលពីម្សិលមិញនេះ អ្នកចាត់ការវ័យ៥៥ឆ្នាំបង្ហាញក្រុមនឹងឡើងវគ្គផ្ដាច់ព្រ័ត្រ។ Mourinho មានទំនុកចិត្តថា ព័រទុយហ្គាល់ដែលជាជម្រើសជាតិរបស់លោកនឹងអាចយកឈ្នះជើងខ្លាំងម្ចាស់ពាន World Cup ៥សម័យ ប្រេស៊ីល។ ព័រទុយហ្គាល់ជាជើងខ្លាំងមិនអាចមើលរំលង ព្រោះឆ្នាំ២០១៦ ពួកគេជាម្ចាស់ជើងឯក Euro។
ឯមួយក្រុមទៀតដែលអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Mourinho សម្រេចយកអាហ្សង់ទីន ដែលជាជើងឯករងព្រឹត្តិការណ៍មុន។ ចំពោះក្រុមដែលឈ្នះនៅវគ្គផ្ដាច់ព្រ័ត្រលោកមិនហ៊ានទាយទុកទេ តែគិតថាប្រកួតនោះនឹងឈានដល់វគ្គប៉េណាល់ទី៕
