ជារឿងគួរភ្ញាក់ផ្អើលសម្រាប់គ្រូបង្វឹកក្រុមរហ្សនាមគោជល់អេស្បាញលោក Julen Lopetegui ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹកអេស្ប៉ាញនៅមុនពេលការ ប្រកួតបាល់ទាត់ ពិភពលោក World Cup ២០១៨ នឹងចាប់ផ្តើមនាថ្ងៃនេះ។ ហេតុការណ៏មិននឹកស្មានដល់នេះគឺបន្ទាប់ពីរូបលោកត្រៀមចាកចេញពីក្រុមជម្រើសជាតិអេស្ប៉ាញក្រោយព្រឹត្តការណ៏ World Cup ២០១៨ និងត្រូវបញ្ចប់ដើម្បីទៅទទួលតួនាទីថ្មីទៅដឹកនាំក្រុមអធិរាជស Real Madrid សម្រាប់ប្រកួតប្រជែងពានរង្វាន់ La Liga រដូវកាល(២០១៨-២០១៩)ខាងមុខនេះ។

លោក Lopetegui បានចុះកិច្ចសន្យាថ្មីបន្តដឹកនាំក្រុមម្ចាស់ជើងឯក World Cup ២០១0 រហូតដល់ឆ្នាំ២០២០ កាលពីប៉ុន្មានសប្តាហ៍មុនពោលគឺកាលពី ថ្ងៃទី២២ ឧសភា ២០១៨ កន្លងទៅនេះ។ព័ត៌មាននឹកស្មាននេះគឺមានរយៈពេល ៤៨ម៉ោង មុនពេលការប្រកួតបើកឆាកពូល B រវាងអេស្បាញនិងព័រទុយហ្គាល់ខណៈវីរបុរសខ្សែការពារ Real Madrid កីឡាករ Fernando Hierro អាចនិងត្រូវជ្រើសចូលជំនួសតំណែងរបស់លោក Lopetegui ក្នុងពេលដ៏ខ្លីខាងមុខផងដែរ ។ សម្រាប់គ្រូបង្វឹកលោក Lopetegui នៅមិនទាន់បាននិយាយពាក្យពេចន៏អ្វីទៅ កាន់ប្រព័ន្ធផ្សព្វផ្សាយនៅឡើយនោះទេរហូតពោលគឺចាំរហូតដល់គាត់ត្រលប់មកកាន់ប្រទេសអេស្បាញវិញ។