ស្ត្រីរុស្ស៊ី គួរតែជៀសឲ្យផុតពីការរួមភេទជាមួយនឹងបុរសបរទេសដែលមិនមានស្បែកស អំឡុងពេលនៃយុទ្ធនាការ World Cup ពីព្រោះពួកគេអាចនឹងក្លាយជាម្តាយដែលគ្មានប្តី ជាមួយនឹងកូនដែលមានជាតិសាសន៍ចម្រុះ។ នេះបើយោងទៅតាមការបញ្ជាក់របស់មន្ត្រីច្បាប់ជាន់ខ្ពស់ម្នាក់ក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃពុធ។

សូម្បីតែនៅពេលដែលស្ត្រីរុស្ស៊ី រៀបចំជាមួយនឹងជនបរទេស ទំនាក់ទំនងផ្សេងៗជារឿយៗបញ្ចប់ដោយភាពសោកសៅ នេះបើយោងទៅតាមការបញ្ជាក់របស់លោកស្រី Tamara Pletnyova ប្រធានគណៈកម្មាធិការសម្រាប់គ្រួសារ ស្ត្រី និងកុមារ របស់សភារុស្ស៊ី។ ស្ត្រីជារឿយៗ ត្រូវបាននាំយកទៅកាន់បរទេស ឬក្នុងប្រទេសរុស្ស៊ី ប៉ុន្តែ មិនអាចយកកូនរបស់ខ្លួនត្រឡប់មកវិញឡើយ។ អ្នកស្រីបាននិយាយដើម្បីឆ្លើយតបទៅនឹងសំណួរមួយពីស្ថានីយ៍វិទ្យុមួយ អំពីពាក្យថា «កុមារអូឡាំពិក» ក្រោយពីព្រឹត្តិការណ៍អូឡាំពិកទីក្រុងម៉ូស្គូ កាលពីឆ្នាំ១៩៨០ ដែលនៅពេលនោះ ការពន្យាកំណើតមិនអាចធ្វើទៅបានក្នុងប្រទេសនេះឡើយ។
ពាក្យនេះត្រូវបានប្រើប្រាស់អំឡុងសម័យសហភាពសូវៀត ដើម្បីនិយាយពីក្មេងៗមិនមានស្បែកស ដែលត្រូវបានបង្កើតក្នុងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ ក្រោយពីការទាក់ទងផ្សេងៗរវាងស្រ្តីរុស្ស៊ី និងបុរសមកពីអាហ្វ្រិក អាមេរិកឡាទីន ឬអាស៊ី។ ភាគច្រើននៃក្មេងៗទាំងនោះប្រឈមមុខនឹងការរើសអើងជាតិសាសន៍៕
