
ជើងខ្លាំងជម្រើសជាតិប្រេស៊ីលបានត្រឹមស្មើគ្នា ១ទល់នឹង១ប៉ុណ្ណោះទល់នឹងស្វីសក្នុងការប្រកួតWorld Cup ពូល E កាលពីយប់មិញ។

ក្រុមសាំបាដែលសំបូរដោយ Super Star ល្បីៗរកបាន១គ្រាប់មុនជាការស៊ុតបញ្ចូលទីយ៉ាងល្អរបស់ Coutinho នៅនាទី ទី២០។ យ៉ាងណាការនាំមុខនេះត្រូវបានចប់ទៅវិញនៅពេល Steven Zuber មកពីក្រុម Hoffenheim តាមស្មើឲ្យស្វីសបានវិញ នៅនាទី៥០។

កំណត់ត្រាសំខាន់ៗពីការប្រកួតនេះ:
១ – ស្វីសចាញ់តែម្ដងប៉ុណ្ណោះពីការប្រកួតអន្តរជាតិ២៣លើកចុងក្រោយ (ឈ្នះ១៦ ស្មើ៦) ដោយចាញ់ ២ទល់០ ក្រោមថ្វីជើង ព័រទុយហ្គាល់កាលពីខែតុលា ឆ្នាំ២០១៧។
២ – ប្រេស៊ីលមិនទាន់ស្គាល់ជាតិឈ្នះនៅឡើយនៅ World Cup ៣លើកចុងក្រោយ (ស្មើ១ ចាញ់២) ជាកំណត់ត្រាអាក្រក់បំផុតគិតតាំងពីខែមិថុនា ឆ្នាំ១៩៧៨មក នៅពេលដែលពួកគេលេង៤ប្រកួតដោយមិនឈ្នះសោះ។
៣ – ស្វីសមិនដែលចាញ់ទេនៅប្រកួតបើកឆាក World Cup ៥លើកកន្លងមក ដោយឈ្នះ២ និងស្មើ៣។
៤ – បាល់៥គ្រាប់ក្នុងចំណោម១១គ្រាប់របស់ Philippe Coutinho ឲ្យប្រេស៊ីលជាការស៊ុតក្រៅប្រអប់។
៥ – ចាប់តាំងពីឆ្នាំ១៩៦៦មក ប្រេស៊ីលស៊ុតក្រៅប្រអប់៣៧គ្រាប់នៅ World Cup ច្រើនជាងក្រុមណាទាំងអស់ចំនួន១១គ្រាប់។
៦ – Steven Zuber បង្កើតឲ្យមានបាល់៧គ្រាប់ នៅ៧ប្រកួតចុងក្រោយឲ្យស្វីស (ស៊ុត៥គ្រាប់ និងបញ្ជូនឲ្យស៊ុត២)។
៧ – ប្រេស៊ីល របូត១០គ្រាប់ពីការចំគោលដៅ១៣លើករបស់ក្រុមដែលពួកគេជួបនៅ World Cup។
៨ – Valon Behrami ក្លាយជាកីឡាករស្វីសដំបូងដែលលេង World Cup ៤លើកផ្សេងគ្នា តាំងពីឆ្នាំ ២០០៦ ២០១០ ២០១៤ និង២០១៨ នេះ៕

Via: Sabay
