ស៊ុយអែតបានបើកយុទ្ធនាការ World Cup របស់ពួកគេជាមួយជ័យជម្នះ ១-០ លើក្រុមកូរ៉េខាងត្បូងក្នុងពូល F ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទីទី៦៥ ដោយកីឡាករប្រធានក្រុម Andreas Granqvist ដែលត្រូវបានបានកាត់សេចក្តី បន្ទាប់ពីការប្រើប្រាស់បច្ចេកវិទ្យាវីដេអូជំនួយការអាជ្ញាកណ្តាលហៅកាត់ថា(VAR) ដើម្បីជួយកំណត់ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល លោក Joel Aguilar ក្រោយកីឡាករ Yong-Joon Lee បង្កកំហុស ។

វាជាការប្រកួតតែមួយគត់ ដែលប្រទេសស៊ុយអ៊ែតបានឈ្នះការប្រកួតបើកឆាកជម្រុះក្នុងពូលរបស់ពួកគេនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៥៨ ដើម្បីមានពិន្ទុស្មើជាមួយនឹងម៉ិកស៊ិកនៅកំពូលនៃពូល F ដូចគ្នា បន្ទាប់ពីជ័យជម្នះដ៏មហិមារបស់ពួកគេ ១-0 លើក្រុមការពារតំណែងជើងឯកអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យសប្តាហ៏មុន។

ប្រភព៖ skysport
ក្រុម Sweden សន្សំបាន ៣ពិន្ទុពេញក្រោយផ្តួលកូរ៉េខាងត្បូង ១:0 ដោយបាល់ពិន័យ ១១ម៉ែត្រ(វិដេអូ)
អត្ថបទទាក់ទង
