ការវិលត្រឡប់របស់ Mohamed Salah ពីបញ្ហារបួសវិញ មិនបានរារាំងមិនឲ្យក្រុមម្ចាស់ផ្ទះ World Cup រុស្ស៊ី បំពេញការឈ្នះកៅអីរបស់ពួកគេ ក្នុងវគ្គ ១៦ក្រុមចុងក្រោយឡើយ ដោយក្រុមម្ចាស់ផ្ទះបានធ្វើការផ្តួលក្រុមជម្រើសជាតិអេហ្ស៊ីប ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃអង្គារ។

ការធ្វើឲ្យបាល់ចូលទីខ្លួនឯងពីសំណាក់ប្រធានក្រុមអេហ្ស៊ីប Ahmed Fathy បានបង្កើតឲ្យមានគ្រាប់បាល់បន្តបន្ទាប់ជាច្រើន នៅរាត្រីដ៏សោកសៅក្នុងទីក្រុង Saint Petersburg នៅមុនពេលគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Denis Cheryshev និង Artem Dzyuba បានពង្រឹងក្តីសង្ឃឹមរបស់រុស្ស៊ីថា ពួកគេអាចលុបចោលនូវការសង្ស័យផ្សេងៗដើម្បីឈានទៅវគ្គយ៉ាងជ្រៅនៃយុទ្ធនាការនេះ។

Salah ពិតជាបានរកគ្រាប់បាល់ជាលើកទី១ របស់ក្រុមជម្រើសជាតិអេហ្ស៊ីប នាយុទ្ធនាការ World Cup ចាប់តាំងពីឆ្នាំ១៩៩០ ពីចំណុចពិន័យ ១១ម៉ែត្រ ក្រោយពីរូបគេត្រូវបានធ្វើឲ្យដួលក្នុងប្រអប់គ្រោះថ្នាក់នៅរយៈពេល ១៧នាទីចុងក្រោយ ប៉ុន្តែ វាយឺតពេលបន្តិចទៅហើយសម្រាប់ក្រុមអេហ្ស៊ីប។

ក្រុមជម្រើសជាតិរុស្ស៊ី នឹងមានភាពច្បាស់លាស់ក្នុងការឈ្នះកៅអីមួយក្នុងវគ្គ១៦ក្រុមចុងក្រោយ ហើយក្រុមជម្រើសជាតិអេហ្ស៊ីប នឹងត្រូវធ្លាក់ចេញ ប្រសិនបើក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត មិនអាចផ្តួលក្រុមជម្រើសជាតិអ៊ុយរូហ្គាយ បាននៅរាត្រីនេះទេនោះ។ ស្របពេលជាមួយគ្នានេះ លោក Aliou Cisse គ្រូបង្វឹកនៃក្រុមជម្រើសជាតិសេណេហ្គាល់ បានព្រមានដល់គូប្រជែងក្នុង World Cup របស់ខ្លួនថា ក្រុមនៅអាហ្វ្រិកខាងលិចមួយនេះ បានបន្ថែមជំនាញបច្ចេកទេសទៅលើទេពកោសល្យរបស់ពួកគេ កាលពីថ្ងៃអង្គារ ក្រោយពីពួកគេបានបើកយុទ្ធនាការរបស់ពួកគេ ជាមួយនឹងជ័យជម្នះ ២-១ លើក្រុមជម្រើសជាតិប៉ូឡូញ៕

ក្រុម Poland vs Senagal