ខ្សែប្រយុទ្ធជួរមុខ Antoine Griezmann បានចាកចេញពីការហ្វឹកហាត់នៅថ្ងៃអង្គារនេះដោយសារតែរបួសកជើង ប៉ុន្តែត្រូវបានគេរំពឹងទុកថានឹងអាចចូលលេងបាននៅថ្ងៃព្រហស្បតិ៍នេះសម្រាប់ការប្រកួតព្រឹត្តិការណ៏ World Cup ក្នុងពូល C វគ្គជម្រុះលើកទី២ ទល់និឹងក្រុមជម្រើសជាតិប៉េរូ។

ប្រធានក្រុមជម្រើសជាតិបារាំង និងជាខ្សែការពារក្រុមអធិរាជស Real Madrid កីឡាករ Raphael Varane បានប្រាប់សន្និសីទព័ត៌មានថាៈ កជើងរបស់គាត់បានហើមបន្តិចក្រោយការប្រកួតជាមួយអូស្រ្តាលី ប៉ុន្តែវាមិនមានជាស្ថានភាពអាក្រក់ដែលប៉ះពាល់ដល់រូបគាត់នោះទេ។

គ្រូបង្វឹកឈុតធំលោក Didier Deschamps បានរិះគន់ទម្រង់លេងរបស់ Griezmann ទោះបីទទួលជ័យជំនះក្នុងលទ្ធផលដ៏តានតឹងលើក្រុមអូស្រ្តាលី ២-១ យ៉ាងណាក្តីស្របពេលសមាជិកថ្មីក្រុម At.Madrid កីឡាករខ្សែបម្រើស្លាប Thomas Lemar និងខ្សែការពារក្រុម Barcelona កីឡាករ Samuel Umtiti ក៏ត្រូវបានរាយការណ៏ថារងរបួសស្រាលដូចគ្នាផងដែរ។
![]()
ខ្សែប្រយុទ្ធជួរមុខ Antoine Griezmann កំពុងតស៊ូនឹងរបួសជង្គង់មុនជំនួបជាមួយប៉េរ៉ូ
អត្ថបទទាក់ទង
