ក្រុមជម្រើសជាតិស៊ាំបាប្រេស៊ីលចាប់ផ្តើមការប្រកួតវគ្គជម្រុះក្នុងពូល E ដំបូងមិនបានល្អនោះទេ ក្រោយប្រកួតបានត្រឹមតែស្មើ ជាមួយក្រុមជម្រើសជាតិស្វីស។ ម្ចាស់ជើងឯក ៥សម័យប្រេស៊ីលការប្រកួត World Cup ប្រេស៊ីលកំពុងតែប្រឈមនឹងបញ្ហាផ្សេងទៀតសម្រាប់តារាឆ្នើមតម្លៃខ្លួនកំនត់ត្រាថ្លៃបំផុតលើលោក Neymar ក្រោយកីឡាករក្រុម PSG រូបនេះ ត្រូវបានបង្ខំចិត្តចាកចេញពីជុំរំហ្វឹកហាត់ក្រោយចំណាយពេលបានត្រឹមតែ ១៥នាទី កាលពីថ្ងៃអង្គារ ខណៈក្រុមគ្រូពេទ្យបានអះអាងថាអតីតខ្សែប្រយុទ្ធក្រុម Barcelona រូបនេះមានបញ្ហាកជើង។

កីឡាករវ័យ ២៦ឆ្នាំរូបនេះ កំពុងទទួលការព្យាបាលដោយចលនា បើទោះបីជាព្រឹត្តិការណ៍ដ៏អាក្រក់ក្រោយរងរបួសបាក់ជើងកំលុងការប្រកួតទល់នឹងក្រុម Marseille កាលពីខែកុម្ភៈ ប៉ុន្តែបញ្ហារបួសនៅពេលនេះ ហាក់បីដូចជារឿងរបួសចាស់រើឡើងវិញ និងជាមន្ទិលសង្ស័យមួយមិនច្បាស់លាស់មុនការប្រកួតនៅថ្ងៃសុក្រនា Saint Petersburg ទល់នឹងក្រុម Costa Rica។

ទោះបីជាយ៉ាងនេះក្តីក្រុមប្រេស៊ីលមានសុទិដ្ឋិននិយមថា Neymar អ្នកស៊ុតបញ្ចូលទីអោយក្រុមជម្រើសជាតិបាន ៥៥គ្រាប់ក្នុង ៨៦ប្រកួតកន្លងមកគឺមិនអីទេហើយត្រៀមខ្លួនរួចរាល់សម្រាប់សកម្មភាពនៅថ្ងៃសុក្រនេះ។

កាលពីបួនឆ្នាំមុនការប្រកួត Neymar ត្រូវបានបញ្ចប់ដោយការរងរបួសឆ្អឹងខ្នងក្នុងការឈ្នះវគ្គ ១/៤ ផ្តាច់ព្រ័ត្រ លើកូឡុំប៊ី ប៉ុន្តែបានជួបភាពជូរចត់ចាញ់ក្រុមអាឡឺម៉ង់ ៧:១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ប្រភព៖ Mirror
របួសចាស់ Neymar រើឡើងវិញជាក្តីបារម្មណ៏សម្រាប់ប្រេស៊ីល មុនជំនួបជាមួយកូស្តារីកា
អត្ថបទទាក់ទង
