អ្នកគាំទ្ររបស់ស្វីស៣នាក់បានមកដល់ទីក្រុង Kaliningrad ប្រទេសរុស្សីកាលពីម្សិលមិញដោយជិះត្រាក់ទ័រ ដើម្បីមកគាំទ្រប្រទេសខ្លួនប្រកួតជាមួយប្រទេសស៊ែប ដែលត្រូវលេងយប់នេះ។

លោក Beat Studer, Werner Zimmermann និង Josef Wyer បានចាកចេញទីក្រុង Lucerneប្រទេសស្វីសកាលពីថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៨។ មកដល់ទីក្រុង Kaliningrad ដោយឆ្លងកាត់២ប្រទេសអាល្លឺម៉ង់និងប៉ូឡូញ បើកបរក្នុងល្បឿនត្រឹម៣០គីឡូម៉ែត្រក្នុង១ម៉ោងប៉ុណ្ណោះ។

ពួកគេទាំង៣បាននឹងឃើញគំនិតនេះពេលដែលស្រវឹងតិចៗ។ យ៉ាងណាក្ដីក្រៅពីជាការផ្សងព្រេង អ្នកទាំង៣ក៏យកដំណើរនេះដើម្បីរៃអង្គាសប្រាក់ជួយមូលនិធិកុមារកំព្រានៅប្រទេសស្វីស។ ទល់ពេលនេះពួកគេរកបាន២ម៉ឺនដុល្លារហើយ៕

អ្នកគាំទ្រស្វីស៣នាក់ជិះត្រាក់ទ័រកាត់២ប្រទេសជិត២ពាន់គ.ម មកមើល WC
អត្ថបទទាក់ទង
