ក្រុមជម្រើសជាតិប្រេស៊ីលបានចាប់ផ្តើមការប្រកួតជម្រុះក្នុងពូលEលើកទី២យុទ្ធនាការ World Cup ២០១៨ កាលពីថ្ងៃទី២២ ខែមិថុនា ២០១៨ ជាមួយជ័យជំនះយ៉ាងប្រផិតប្រផើយក្នុងការរកគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ដើម្បីផ្តួលក្រុមកូស្តារីកា។ ខ្សែបម្រើរបស់ក្លឹប Barcelonaកីឡាករ Philippe Coutinho បានរកគ្រាប់បាល់បើកឆាកនៅមុនបញ្ចប់តង់ទី២ នាទីទី៩១ ខណៈខ្សែប្រយុទ្ធក្រុម PSG តារាឆ្នើម Neymar បានបន្ថែម ១គ្រាប់ទៀតដើម្បីទទួលជ័យជម្នះនៅនាទីទី៩៧ ជិតបញ្ចប់ ការប្រកួតបន្ទាប់ពីការបញ្ជូនបាល់របស់ខ្សែបម្រើ Diego Costa ។

Neymar ស្ទើរតែរកគ្រាប់បាល់នាំមុខមុនដោយការទាត់បាល់ប៉េណាល់ទី ១១ម៉ែត្រនៅ ២០នាទីមុនបញ្ចប់ការប្រកួតខណៈកីឡាករខ្សែការពារកូស្តារីការបានទាញអាវរូបគេ ប៉ុន្តែទីបំផុតអាជ្ញាកណ្តាលបដិសេធការសំរេចចិត្តរបស់គាត់ក្នុងការផ្តល់បាល់ពិន័យបន្តាប់ពីបានពិនិត្យលើវីដេអូ ជំនួយពី VAR ។

ទោះបីជាយ៉ាងណាក៏ដោយក្រុមជម្រើសជាតិប្រេស៊ីលរកបានជ័យជម្នះជាលើកដំបូងសម្រាប់ការប្រកួត World Cup ២០១៨របស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ក្រោយជួយលទ្ធផលបើកឆាកបានត្រឹមស្មើ ១:១ ជាមួយក្រុមជម្រើសជាតិស្វីស។


ប្រភព៖ Sport-English