គ្រូបង្វឹកអាហ្សង់ទីនលោក Jorge Sampaoli បានផ្តល់បទសម្ភាសន៏ក្រោយការប្រកួតចាញ់ក្រុមក្រូអាតក្នុងលទ្ធផល ៣:0 ថាតារាឆ្នើម Lionel Messi មិនបានបង្ហាញទម្រង់លេងលេចធ្លោបំផុតសម្រាប់ក្រុមអាហ្សង់ទីននៅក្នុងព្រឹត្តការណ៏ World Cup ២០១៨ នេះទេ មូលហេតុគឺព្រោះតែមិត្តក្នុងក្រុមជម្រើសជាតិមិនមានសមត្ថភាពលេងដល់កម្រិតដូចរូបគេឡើយ។

Messi បានបង្ហាញអារម្មណ៏ស្រងូតស្រង៉ាត់ ជាមួយភាពស្ងប់ស្ងាត់នៅពេលក្រុមអាហ្សង់ទីនត្រូវបានក្រុមក្រឡាអុកក្រូអាត ផ្តួលក្នុងលទ្ធផល ៣-0 កាលពីថ្ងៃព្រហស្បតិ៍ដែលជាហេតុធ្វើឱ្យក្តីសង្ឃឹមរបស់ក្រុមម្ចាស់ជើងឯករង World Cup ២០១៨ ឈានដល់ការប្រកួត ១៦ក្រុមនៅជុំបន្ទាប់កាន់តែជិតអស់ឪកាស ។

អ្នកចាត់ការទូទៅលោក Sampaoli បានបន្ថថាៈ ខ្ញុំសូមចិត្តអ្នកគាំទ្រអភ័យទោសដល់ពួកគេជាកីឡាករហើយវាជាទំនួលខុសត្រូវរបស់ខ្ញុំ។ កីឡាករមួយចំនួនមិនអាចលេងជាមួយប្រព័ន្ធដឹកនាំរបស់ខ្ញុំបាន ទើបធ្វើអោយក្រុមទាំងមូលលេងមិនបានល្អទេ។

អាហ្សង់ទីន ត្រូវការឈ្នះការប្រកួតចុងក្រោយរបស់ពួកគេទល់ នឹងក្រុមនីហ្សេរីយ៉ាដើម្បីក្រុមអាចមានសង្ឃឹមឡើងទៅវគ្គខ្វែងពូល ១៦ក្រុមបន្តទៀតបាន ដរាបណាអ៊ីស្លង់មិនអាចយកឈ្នះការប្រកួតទាំងពីរចុងក្រោយរបស់ពួកគេនោះ។
ប្រភព៖ Sport-English
