ក្លឹប Atletico Madrid បានបញ្ជាក់ថាក្នុងគេហទំព័រផ្លូវការរបស់ខ្លួនថាៈខ្សែការពារជើងចាស់ Juanfran បានចុះហត្ថលេខាពន្យាពេល ១ឆ្នាំបន្តទៀតដែលនឹងធ្វើឱ្យរូបគេមានសុពលភាពលេងអោយក្រុមរហូតដល់ខែមិថុនាឆ្នាំ២០១៩។ រដូវកាល La Liga ថ្មី(២០១៨-២០១៩)ខាងមុខនេះ Fran នឹងក្លាយជាកីឡាករម្នាក់ដែលមានវ័យ៣៣ឆ្នាំបានរួមរស់ជាមួយក្រុម Atletico Madrid យូរបំផុតម្នាក់ក្រោយផ្ទេរពីក្រុម Osasuna កាលពីខែមករាឆ្នាំ ២០១១ ។

Juanfran បានឈ្នះពានរង្វាន់ Europa League ចំនួនពីរលើកជាមួយនឹង Atletico ក៏ដូចជា La Liga និង Copa del Rey។ Fran ក៏បានជួយក្រុមឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រហូតដល់ទៅពីរដង(Runner Up)ក្នុងឆ្នាំ ២០១៤ និង ២០១៦ ខណៈរូបគេស៊ុតបាល់កាត់សេចក្តី១១ម៉ែត្រមិនបានសម្រេច។

Juanfran ក៏ធ្លាប់ជាប់ជាកីឡាករអន្តរជាតិអេស្ប៉ាញផងដែរចាប់កំលុងឆ្នាំ២០១២ និងជាផ្នែកមួយដែលបាន ជួយក្រុមជម្រើសជាតិឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប ឆ្នាំ២០១២ ប៉ុន្តែជាអកុស Fran មិនបានជាប់ចូលរួមប្រកួតព្រឹត្តការណ៏ World Cup ក្នុងឆ្នាំ ២០១៤ និង ពានរង្វាន់ទ្វីបអឺរ៉ុប ២០១៦ នោះទេ ។

ប្រភព៖ 90min