ខ្សែប្រយុទ្ធ Lionel Messi គ្រោងនឹងចូលនិវត្តន៏ពីក្រុមជំរើសជាតិអាហ្សង់ទីនក្រោយព្រឹត្តការណ៏ប្រកួតកីឡាបាល់ទាត់ World Cup ២០១៨ នេះ ខណៈមិត្តរួមក្រុម Aguero និងកីឡាករឆ្នើមមួយចំនួនទៀតអាច នឹងដើរចេញពីក្រុមជម្រើសជាតិដូចគ្នារួមមានៈ Marcos Rojo, Ever Banega, Angel Di Maria, Javier Mascherano និង Gonzalo Higuain។ ក្តីសង្ឃឹមរបស់អាហ្សង់ទីនក្នុងការឈានដល់វគ្គ ១៦ក្រុមចុងក្រោយ គឺស្ថិតក្នុងភាពស្រពេចស្រពិល ក្រោយពីការបរាជ័យរហូតដល់ ៣-0 ក្រោមស្នាដៃក្រុមក្រឡាអុក ក្រូអាត កាលពីថ្ងៃព្រហស្បតិ៍។

គ្រូបង្វឹក Jorge Sampaoli កំពុងប្រឈមមុខនឹងបញ្ហាដ៏ធំមួយក្នុងក្រុមជើងឯករង World Cup ២០១៤ នេះបាននិយាយថាៈ គាត់មានការខកចិត្តចំពោះការគ្រប់គ្រងរបស់គាត់។ Sampaoli បានប្តូរចេញខ្សែប្រយុទ្ធរបស់ក្លឹប Manchester City កីឡាករ Sergio Aguero ចេញពីទីលានប្រកួតនៅកំលុងពេលក្រុមក្រូអាតបាន ៣៦នាទី ទោះបីជាត្រូវគូបដិបក្សនាំមុខមុនដោយលទ្ធផល ១-0 ក៏ដោយ។

Aguero បាននិយាយគ្រូបង្វឹកលោក Sampaoli អាចនិយាយអ្វីដែលគាត់ចង់និយាយនៅក្រោយការបរាជ័យដ៏គួរឱ្យកត់សម្គាល់នេះ។ ស្របពេលដែលអ្នកគាំទ្រចង់ឱ្យរូបគេចូលរួមប្រកួតនៅថ្ងៃអង្គារសប្តាហ៏ក្រោយទល់នឹងក្រុមនីហ្សេរីយ៉ាដើម្បីកាត់សេចក្តីថាក្រុមណានិងឈានទៅដល់វគ្គ ១៦ក្រុមចុងក្រោយបន្តទៀត ។​ ក្រុមក្រូអាតបានធានាពីកន្លែងរបស់ពួកគេក្នុងវគ្គ ១៦ក្រុមចុងក្រោយស្របពេលក្រុមអាហ្សង់ទីនកំពុងត្រៀមប្រកួតទល់និងក្រុមនីហ្សេរីយ៉ាដើម្បីឪកាសបាននៅវគ្គបន្តទៀត។

ប្រភព៖ mirror