អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិ ស្វីសបីនាក់បានប្រើត្រាក់ទ័រមួយគ្រឿងបើកបរក្នុងរយៈចម្ងាយ ១៨០០គីឡូម៉ែត្រដើម្បីទៅចូលរួមក្រុមជម្រើសជាតិរបស់ខ្លួនចូលរួមក្នុងការប្រកួត World Cup កំលុងពេលក្រុមជម្រើសជាតិស្វីសត្រូវប្រកួតជាមួយក្រុមស៊ែបី នៅកីឡាដ្ឋាន Kaliningrad។

ពួកគេត្រូវចំណាយពេល ១៤ថ្ងៃ ថ្ងៃពីប្រទេសស្វ៊ីសហើយពួកគេបានមកដល់ប្រទេសរុស្សីកាលពីថ្ងៃព្រហស្បតិ៍មុនពេលការប្រកួតនៅក្នុងពូល E ជាលើកទីពីរបានចាប់ផ្តើមកាលពីថ្ងៃសុក្រ។

លោក Beat Studer ដែលជាម្ចាស់ត្រាក់ទ័របានប្រាប់សារព័ត៌មាន Blick របស់ប្រទេសស្វីសថា វាជាអ្វីដែលអ្នកមិនគួរឱ្យជឿ។ រឿងរ៉ាវនេះបានកើតឡើងបន្តបន្ទាប់គ្នាក្រោយ ពីអ្នកគាំទ្រអាល្លឺម៉ង់ Huberth Wirth ដែលបានចំណាយពេលអស់ ៣0 ថ្ងៃដើម្បីធ្វើដំណើរលើចម្ងាយផ្លូវ ២៤00គីឡូម៉ែត្រពីភាគខាងត្បូងប្រទេសអាល្លឺម៉ង់ទៅកាន់ម៉ូស្គូដោយប្រើយានជំនិះគឺត្រាក់ទ័រដូចគ្នានេះផងដែរ។

ប្រភព៖ mirror