គ្រូបង្វឹកក្រូអាតលោក Zlatko Dalic បានប្រាប់អោយដឹងថាៈ ឥឡូវនេះការប្រកួតជម្រុះសម្រាប់ព្រឹត្តការណ៏ World Cup សម្រាប់វគ្គ ១៦ក្រុមចុងក្រោយត្រូវបានធានាហើយ ដូចច្នេះក្រុមអាចនឹងមានការផ្លាស់ប្តូរ យ៉ាងសំខាន់សម្រាប់កីឡាករមួយចំនួនសម្រាប់ត្រៀមប្រកួតវគ្គបញ្ចប់ជម្រុះក្នុងពួលទល់និងក្រុមត្រូវឈ្នះគឺអ៊ីស្លង់។

ក្រុមរហស្សនាមក្រឡាអុកក្រូអាតបាននាំមុខគេក្នុងពូល D ក្រោយការប្រកួតបើកឆាកទទួល ជ័យជម្នះពីរលើកជាប់គ្នាជាមួយនិងលទ្ធផលផ្តួលនីហ្សេរីយ៉ា (២-0) និងអាហ្សង់ទីន (៣-0) ។

លោក Dalic បានបញ្ជាក់បន្ថែមថា: សមាសភាពអាចនឹងមានការផ្លាស់ប្តូរនៅក្នុងដប់មួយនេះ។ កីឡាករដែលមានកាតលឿង ដូចជា Rakitic, Rebic, Mandzukic និង Vrsaljko នឹងមិនមានឈ្មោះចូលលេងនោះទេ ខណៈកីឡាករ Brozovic ត្រូវបានព្យួរផងដែរសម្រាប់ការប្រកួតក្នុងពូលចុងក្រោយ។

ប្រភព៖ Marca