ក្រុមបាល់ទាត់កូរ៉េខាងត្បូងបានពោរពេញទៅដោយទឹកភ្នែក បន្ទាប់ពីបរាជ័យរបស់ពួកគេ ជាមួយក្រុមម៉ិកស៊ិកដែលជាលទ្ធផលមួយធ្វើអោយក្រុមអាចនឹងធ្លាក់ចេញពីការប្រកួតត្រឹមវគ្គជម្រុះក្នុងពូល F សម្រាប់ព្រឹត្តការណ៏ World Cup ២០១៨ នេះ។ ទោះបីជាយ៉ាងណាក៏ដោយវាអាចមានហេតុផលមួយទៀតបន្ថែមការព្រួយបារម្ភបែបនេះដោយសារតែកីឡាករម្នាក់គឺ Son Heung-min បច្ចុប្បន្នកំពុងលេងអោយក្រុមមាន់ខ្នាយមាស Tottenham កំពុងតែប្រឈមមុខការបំពេញកាតព្វកិច្ចយោធាសម្រាប់ប្រទេសដែលជាឧបសគ្គដ៏ធំនៅក្នុងអាជីពអាជីពរបស់ខ្លួន។

ច្បាប់នៅប្រទេសកូរ៉េខាងត្បូងមានភាពតឹងតែងណាស់នៅពេលនិយាយដល់ការបម្រើយោធា។ មធ្យោបាយតែមួយគត់ដើម្បីចៀសវាងការទទួលកាតព្វកិច្ចនោះគឺប្រសិនបើពួកគេបានសាងស្នាដៃល្អបំផុតមួយដែលសំខាន់តំណាងឱ្យប្រទេសរបស់ខ្លួន។ លទ្ធផលនោះគឺក្រុមកីឡាបាល់ទាត់បានសាងគុណសម្បត្តិយ៉ាងហោចណាស់ការឈានដល់វគ្គ ៨ក្រុមចុងក្រោយក្នុងព្រឹត្តការណ៏ World Cup ឬឈ្នះមេដាយមាសនៅ Asian Games នោះទើបជាហេតុផលដ៏សក្តិសមដែលត្រូវបានលើកលែង។ ខណៈដែលការប្រកួត World Cup ហាក់បីដូចជាខើចឪកាសទៅហើយ ខណៈការប្រកួតពានរង្វាន់ Asian Game ២០១៨ ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៨ សីហា ហើយបញ្ចប់នៅថ្ងៃទី២ ខែកញ្ញា ២០១៨ ខាងមុខនេះ។

តារាឆ្នើមរបស់ក្រុម Tottenham កីឡាករ Son នឹងឈានចូលដល់វ័យ ២៦ឆ្នាំ នៅដើមខែខាងមុខនេះដែលធ្វើអោយរូបគេក្លាយជាមនុស្សពេញវ័យដែលមានតួនាទីការតព្វកិច្ច ចូលបម្រើយោធារបស់ពួកគេដូច្នេះជ័យជម្នះនៅអាស៊ីហ្គេមគឺជាមធ្យោបាយល្អបំផុត ដែលមិនត្រូវបានរារាំងដល់ការបន្តអាជីពកីឡាបាល់ទាត់របស់គេនៅក្របខណ្ឌកំពូលអង់គ្លេសនោះ។

ក្រុមកូរ៉េខាងត្បូងស្ទើរតែអស់ឪកាសឈានដល់វគ្គ ១៦ក្រុមចុងក្រោយបន្ទាប់ពីចាញ់ជាប់គ្នា ២ប្រកួត ពោលគឺចាញ់ ស៊ុយអែតនិងមិកស៊ិកខណៈការប្រកួតចុងក្រោយរបស់ខ្លួនគឺអាឡឺម៉ង់។ក្រុមអាចមានឪកាសដរ៉ាបណាកូរ៉េខាងត្បូងផ្តួលអាឡឺម៉ង់ បានជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង២គ្រាប់ក្នុងជំនួបនាថ្ងៃពុធខណៈមិកស៊ិកត្រូវតែផ្តួលស៊ុយអែតទើបក្រុម អាចមានឪកាសទៅវគ្គបន្តទៀតបាន។

ប្រភព៖ Sport-English