ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ របស់តារាឆ្នើម Cristiano Ronaldo និងក្រុមម្ចាស់ផ្ទះជើងឯកពិភពលោកឆ្នាំ២០១០ អេស្ប៉ាញ សុទ្ធសឹងបានឈានទៅវគ្គបន្ទាប់នៃយុទ្ធនាការ World Cup រៀងៗខ្លួន កាលពីរាត្រីថ្ងៃចន្ទ ក្រោយពីក្រុមម្ចាស់ផ្ទះរុស្ស៊ី បានរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៣-០ ក្រោមស្នាដៃក្រុមជម្រើសជាតិអ៊ុយរូហ្គាយ។

អេស្ប៉ាញ បានបញ្ចប់ដោយឈរលេខ១ ក្នុងពូល B ដោយសារតែមានគ្រាប់បាល់បញ្ចូលទីច្រើនជាង ក្រោយពីគ្រាប់បាល់បញ្ចូលទីនៅនាទីបន្ថែមដោយខ្សែបម្រើ Iago Aspas ដែលត្រូវបានកាត់សេចក្តីដោយវីដេអូជំនួយការអាជ្ញាកណ្តាលនោះ បានសង្គ្រោះលទ្ធផលស្មើ ២-២ ក្នុងពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិម៉ារ៉ុក ក្នុងទីក្រុង Kaliningrad ហើយនិងត្រូវប៉ះជាមួយនឹងក្រុមម្ចាស់ផ្ទះរុស្ស៊ី ក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃអាទិត្យ។

ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលបានបញ្ចប់ដោយមានពិន្ទុស្មើជាមួយនឹងអេស្ប៉ាញ ចំនួន ៥ពិន្ទុនោះ បានបណ្តោយឲ្យមានបាល់ប៉េណាល់ទីនៅជិតបញ្ចប់ការប្រកួត ខណៈដែលអ៊ីរ៉ង់ បានតាមស្មើក្នុងលទ្ធផល ១-១ និងបានជួបពេលវេលាយ៉ាងភិតភ័យនៅជិតបញ្ចប់ការប្រកួត ខណៈដែលកីឡាករ Mehdi Taremi បានស៊ុតបាល់ខុសទីតែបន្តិចប៉ុណ្ណោះ ដោយគ្រាប់បាល់នោះ នឹងគ្រប់គ្រាន់ក្នុងការទម្លាក់ព័រទុយហ្គាល់។

ក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអឺរ៉ុបមួយនេះ នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ក្នុងវគ្គ ១៦ក្រុមចុងក្រោយក្នុងទីក្រុង Sochi នៅថ្ងៃអាទិត្យ ខាងមុខនេះ។ ខ្សែបម្រើ Quaresma បានឲ្យដឹងថា៖ «បច្ចុប្បន្ន យើងត្រូវតែបន្តជាមួយនឹងស្មារតីឈ្នះ និងរង់ចាំសម្រាប់ការប្រកួតបន្ទាប់»។ ក្នុងការប្រកួតមួយគូទៀតក្នុងពូល A ក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត បានយកឈ្នះលើក្រុមជម្រើសជាតិអេហ្ស៊ីប ក្នុងលទ្ធផល ២-១៕

សូម​រីករាយទស្សនាវិដេអូររវាងក្រុមទាំងពីរខាងក្រោមនេះ:

Spain vs Morocco

Uruguay vs Russia

Saudi Arabia vs Egybt

ប្រភព៖ worldsoccertalk