អ្នកចាំទីក្រុមជម្រើសជាតិអេហ្ស៊ីប Essam El-Hadary បានក្លាយជាកីឡាករវ័យចំណាស់ជាងគេសម្រាប់ការបង្ហាញខ្លួនក្នុងព្រឹត្តការណ៏ World Cup ២០១៨ នៅក្នុងវ័យ ៤៥ឆ្នាំ។ គាត់បានបំបែកកំនត់ត្រាចាស់របស់អតីតអ្នកចាំទីសញ្ជាតិកូឡុំប៊ីកីឡាករ Faryd Mondragón ដែលមានអាយុ ៤៣ឆ្នាំធ្លាប់បានបង្ហាញខ្លួនក្នុងព្រឹត្តការណ៏ World Cup ២០១៤ នៅប្រទេសប្រេស៊ីលកាលពីបួនឆ្នាំមុន។

El-Hadary ជាកីឡាករបម្រុងក្នុងការប្រកួតពីរលើកដំបូងជាមួយអ៊ុយរូហ្គាយ និងម្ចាស់ផ្ទះរុស្ស៊ី ប៉ុន្តែគ្រូបង្វឹក Hector Cuper បានឆ្លៀតឱកាស ឱ្យគាត់ចាប់ផ្តើមចូលលេងក្នុងជម្រើសដំបូងដើម្បីមានកំណត់ត្រានៅក្នុងសៀវភៅ Guinness World Records។ ខ្សែប្រយុទ្ធ El-Hadary កើតនៅតំបន់ Damietta នាថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៧៣ ហើយថ្មីៗនេះគាត់ បានប្រកបអាជីពនៅ ក្រុម Al-Taawoun អារ៉ាប់ប៊ីសាអូឌីតជាមួយការបង្ហាញបានខ្លួនចំនួន ២២ដង លើកកាលពីរដូវកាលមុននិងបានស៊ុតបាល់ពិន័យ ១១ម៉ែត្របញ្ចូលទីផងដែរ។

អេហ្ស៊ីបបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ World Cup ២០១៨ នៅរដូវក្តៅនេះជាលើកដំបូងរបស់ពួកគេក្រោយខកខានចាប់តាំងពីឆ្នាំ ១៩៩០ ខណៈ El-Hadary នៅតែជាអ្នកចាំទីដ៏មានសក្តានុពលខណៈ ឪកាសបានចូលលេងសម្រាប់អេហ្ស៊ីបបានបន្តខកខានរហូតដល់ឆ្នាំ១៩៩៦ ប៉ុន្តែក្រោយពីនោះមករូបគេបានបង្ហាញខ្លួនសរុប ១៥០ប្រកួតអោយក្រុមអេហ្សីបផងដែរ។

ប្រភព៖ Sport-English