
ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិក នឹងទុកកីឡាករសំខាន់រហូតដល់១០នាក់ ក្នុងការប្រកួតបិទពូលជាមួយក្រុមជម្រើសជាតិអង់គ្លេសនៅថ្ងៃសុក្រចុងសប្ដាហ៍នេះ។

បែលហ្សិក និងអង់គ្លេស នឹងត្រូវតតាំងគ្នា លក្ខណៈបង្គ្រប់កិច្ចប៉ុណ្ណោះ ព្រោះថាក្រុមទាំងពីរនេះបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយទៅហើយ។ ជាមួយការឡើងទៅទាំងពីរនេះដែរ ក្រុមទាំងសងខាងអាចនឹងទុកជើងកីឡាករសំខាន់មួយចំនួន ដើម្បីត្រៀមលេងវគ្គ១៦ក្រុមចុងក្រោយវិញ។

សម្រាប់ក្រុមបែលហ្សិក លោក Roberto Martinez ដែលជាគ្រូបង្វឹកបានបញ្ជាក់ថាក្រុមរបស់លោកកំពុងមានបញ្ហារបួសកីឡាករសំខាន់មួយចំនួន ដូចជា Lukaku និង Hazard ជាដើម។ ត្បិតតែរបួសនេះបន្តិចបន្តួច ប៉ុន្តែលោកបញ្ជាក់ថាពួកគេនឹងត្រូវសម្រាកសម្រាប់ការប្រកួតទល់អង់គ្លេស។

មួយវិញទៀត កីឡាករដែលបានកាតលឿងមួយរួចហើយ ដូចជា Kevin De Bruyne, Jan Vertonghen និង Thomas Meunier នោះក៏អាចនឹងមិនដាក់ឱ្យលេងដែរសម្រាប់ប្រកួតនេះ។

Via: CTS SPORT
ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិក នឹងទុកកីឡាករសំខាន់១០នាក់ ពេលប្រកួតជាមួយអង់គ្លេស
អត្ថបទទាក់ទង
