ខ្សែ​ការពារ​ស្លាប Hector Bellarin ចង់​ក្លាយ​ជា​អ្នក​ច្នៃ​ម៉ូដក្រោយ​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់។

ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ Wealthsimple កាល​ពី​ពេល​កន្លង​ទៅ កីឡាករ​បាន​និយាយ​ថា គោល​ដៅ​រយៈ​ពេល​វែង​របស់​ខ្លួន គឺ​ធ្វើ​ជា​អ្នក​ច្នៃ​ម៉ូដ ហើយ​ចង់​បង្កើត​ស្នាដៃ​ដែល​មនុស្ស​ទទួល​ស្គាល់។ កីឡាករ​បាន​បង្ហើប​ថា​ ម្ដាយ​របស់​ខ្លួន គឺ​ជា​បុគ្គល​សំខាន់​ដែល​មាន​ឥទ្ធិពល​ខ្លាំង​នាំ​ឲ្យ​ខ្លួន​សម្រេច​ពិចារណា​លើ​គោល​ដៅ​មួយ​នេះ។



តាំង​ពី​លេង​ក្នុង​ឈុត​ធំ Arsenal កាល​ពី​ឆ្នាំ ២០១៣ ខ្សែ​ស្លាប​ការពារ​ Bellarin លេង​សរុប ១៦២ ប្រកួត​ឲ្យ​ក្លឹប និង​ស៊ុត​ចូល ៧ ប្រកួត៕
Via :news.sabay