កីឡាករ Gareth Southgate ទទួលបានប្រាក់លើកទឹកចិត្ត៥ម៉ឺនផោនរួចរាល់ហើយ បន្ទាប់ពីជួយតោកំណាចអង់គ្លេសឡើងទៅវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ World Cup។

ប្រាក់រង្វាន់នេះមិនទាន់អស់នៅឡើងទេសហព័ន្ធអង់គ្លេសហៅកាត់ថា FA សន្យាទៀតថា ប្រសិនគ្រូបង្វឹកវ័យ៤៧ឆ្នាំអាចនាំអង់គ្លេសឈ្នះពាន World Cup ជាលើកទីពីរក្នុងប្រវត្តិសាស្ត្រនោះលោកនឹងបាន១,៥លានផោនបន្ថែម។

នេះមានន័យថា ប្រសិន Southgate ជួយអង់គ្លេសឆ្លងចូលវគ្គ៨ក្រុមចុងក្រោយនឹងទទួលបាន១០ម៉ឺនផោន ហើយបន្តឆ្លងដល់វគ្គ Semi-Final បាន២០ម៉ឺនផោនទៀត បន្ទាប់មកឈានចូលវគ្គផ្ដាច់ព្រ័ត្រនឹងបាន៤០ម៉ឺនផោនបន្ថែមទៀ និង៨០ម៉ឺនផោនប្រសិនលើកពាន។ Southgate ចូលមកដឹកនាំជម្រើសជាតិអង់គ្លេសនៅឆ្នាំ២០១៦ ជាមួយកុងត្រា៤ឆ្នាំ ដោយទទួលបានប្រាក់បៀវត្សរ៍២,៥លានផោនក្នុង១ឆ្នាំ៕
ប្រភពពី: Sabay
Gareth Southgate ទទួលបានប្រាក់លើកទឹកចិត្ត៥ម៉ឺនផោន ក្រោយអង់គ្លេសឡើងទៅវគ្គ១៦ក្រុមចុងក្រោយ
អត្ថបទទាក់ទង
