ខ្សែការពារ Yerry Mina របស់ក្លឹប Barcelona បានបង្កើតក្តីសុបិន្តជាលើកដំបូងនៅក្នុងការប្រកួត World Cup ២០១៨ ខណៈដែលរូបគេបានរកគ្រាប់បាល់បញ្ចូលទីអោយកូឡុំប៊ី ទទួលជ័យជម្នះ ៣-0 លើក្រុមប៉ូឡូញកាលពីថ្ងៃអាទិត្យ។ Mina បានខកខានបង្ហាញខ្លួនសម្រាប់ជម្រើសជាតិកូឡុំប៊ីកំលុងពេលប្រកួតបើកឆាកចាញ់ក្រុមដាវសាម៉ូរ៉ៃជប៉ុនក្នុងលទ្ធផលពិន្ទុ ២:១។

បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាករខ្សែការពារកណ្តាល Mina រូបនេះបាននិយាយថាៈ ខ្ញុំរីករាយណាស់សម្រាប់ការប្រកួតនេះ។ ហើយសម្រាប់ខ្ញុំក្លឹបបាល់អាជីព Barcelona ជាក្រុមដែលល្អបំផុតនៅលើពិភពលោក ខ្ញុំមិនចង់ចាកចេញទេ។ ខ្ញុំចូលចិត្តក្លឹបទីក្រុងនិងប្រជាជននៅទីនេះអ្វីគ្រប់យ៉ាងអស្ចារ្យណាស់ព្រោះខ្ញុំតែងតែគាំទ្រក្លឹប ជាដរាបរៀងមក។ ពេលនេះខ្ញុំសម្រាកពីកាតព្វក្លឹប និងជាអ្វីដែលខ្ញុំកំពុងបំពេញភារកិច្ច ដើម្បីជួយក្រុមជម្រើសជាតិ ហើយខ្ញុំមិនដែលមានបំណងចង់ចាកចេញពីកីឡាដ្ឋាន Camp Nou នៅរដូវក្តៅនេះទេ។

Mina វ័យ ២៣ឆ្នាំបានផ្ទេរពីក្រុម Palmeiras នៅលីកកំពូលប្រេស៊ីលមកចូលរួមជាមួយ Barcelona កាលពីដើមឆ្នាំ២០១៨ ហើយបានជួយក្រុមលើកពាន La Liga នៅរដូវកាល(២០១៧-២០១៨)កន្លងទៅនេះ។

ប្រភព៖ Sport-English
ខ្សែការពារ Yerry Mina របស់ក្លឹប Barcelona: ខ្ញុំមិនចង់ចាកចេញពីក្លឹបនេះទេ
អត្ថបទទាក់ទង
